Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកដំណើរការសេដ្ឋកិច្ច ជួយពលរដ្ឋ​១៨លាននាក់ឲ្យមានការងារធ្វើឡើងវិញ

ការបើកទ្វារដំណើរការសេដ្ឋកិច្ចជួយដល់ពលរដ្ឋអាមេរិក ដែលអត់ការងារធ្វើ រហូតដល់​១៨លាននាក់ឲ្យមានការងារធ្វើឡើងវិញ ប៉ុន្តែក៏​ប្រឈម​នឹងហានិភ័យខ្ពស់ ហើយអ្នកស្លាប់ដោយកូវីដ១៩ អាចកើនឡើងដល់ទៅ​២សែននាក់​។

តាមការវាយតម្លៃរបស់មហាវិទ្យាល័យ​ Pennsylvania ​បានបញ្ជាក់ថា​ នៅពេលអាមេរិក កាត់បន្ថយការរឹតត្បិត ដើម្បីដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​ បានជួយដល់ពលរដ្ឋ​១៨លាននាក់ ឲ្យមានការងារធ្វើ។ ទន្ទឹមនឹងនេះដែរ ក៏មានពលរដ្ឋយ៉ាងតិច​២,២៥លាននាក់ ឆ្លងកូវីដ​១៩ និងស្លាប់កើនឡើង​១១៦ពាន់នាក់ គិតដល់ថ្ងៃទី​៣០ ខែមិថុនា។ ការលើក​ឡើងខាងលើ​បានបង្ហាញ​យ៉ាងច្បាស់​ពីហានិភ័យ​ខ្ពស់ ដោយសារ​តែការរស់នៅជាមួយកូវីដ១៩។

បើតាមការព្យាការណ៍របស់មហាវិទ្យាល័យ​ Pennsylvania ប្រសិនបើបណ្តារដ្ឋទាំងអស់ លុបច្បាប់​បម្រាមទាំងឡាយ ដើម្បីបើកទ្វារ​សេដ្ឋកិច្ច​ទាំងស្រុងវិញនោះ នឹងធ្វើឲ្យពលរដ្ឋឆ្លងកូវីដ១៩ កើនឡើងដល់ទៅ​៨លាននាក់ និងស្លាប់ ដល់ទៅ​៣៥០ពាន់​នាក់ គិត​ដល់​ចុង​ខែ​មិថុនា​។

ក្នុងរយៈពេល​៥សប្តាហ៍កន្លងមក មានពលរដ្ឋអាមេរិក ដល់ទៅ​២៦,៤លាននាក់ ដាក់លិខិតសុំជំនួយ ​ដោយសារការអត់ការងារធ្វើ។ ចំណុច​ទាំងនោះហើយ ទើបធ្វើឲ្យរដ្ឋមួយចំនួនប្រថុយនឹងគ្រោះថ្នាក់ បើកទ្វារសេដ្ឋកិច្ចឡើងវិញ។ បច្ចុប្បន្ននៅទូទាំងអាមេរិក មានអ្នកឆ្លងកូវីដ១៩ កើនឡើង ដល់ទៅ​១,២លាននាក់ ស្លាប់ជាង​៧២ពាន់នាក់៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9196077