Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្រ្ដីជប៉ុន និងវៀតណាម ពិភាក្សាគ្នាពីសង្រ្គាមប្រឆាំងនឹងកូវីដ១៩

នាយករដ្ឋមន្រ្ដីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ និងសមភាគីវៀតណាម លោក  Nguyen Xuan Phuc នៅដើមសប្ដាហ៍នេះ បានពិភាក្សាគ្នា តាម​ទូរ​ស័ព្ទស្ដីអំពីយុទ្ធសាស្រ្ដ ធ្វើសង្គ្រាម​ប្រឆាំង​នឹងកូវីដ១៩។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនោះ លោកនាយករដ្ឋមន្រ្ដី នៃប្រទេសទាំង២ បានព្រមព្រៀងគ្នា ដើម្បី​ធ្វើកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធ ដើម្បីយកជ័យជម្នះទៅលើវីរុសឆ្លងរាតត្បាត។ មេរោគនេះកំពុងបង្កឲ្យកើតមានវិបត្ដិសកល ដោយប៉ះពាល់ដល់ដល់សេដ្ឋកិច្ច នៃបណ្ដា​ប្រទេស​​ជាច្រើន នៅលើសកលលោក។

លោកនាយករដ្ឋមន្រ្ដីវៀតណាម​ បានថ្លែងថា ដោយផ្អែកលើគោលការណ៍សំខាន់ៗជាច្រើន​ទើប​​វៀតណាម​អាចគ្រប់គ្រងវីរុសកូវីដ១៩បាន​យ៉ាង​​ល្អ​​ប្រសើរ។ ប៉ុន្ដែក្រោយមិនមានករណី​ឆ្លងថ្មីនៃកូវីដ១៩នេះ វៀតណាមកំពុងត្រួសត្រាយផ្លូវ សម្រាប់ប្រជាជាតិ​ខ្លួន​អាចបន្ដ​សកម្ម​ភាព​​​​សេដ្ឋ​កិច្ចសង្គម ឲ្យដំណើរការជាធម្មតាឡើងវិញ។

ជា​មួយ​គ្នានេះដែរ​ លោកនាយករដ្ឋមន្រ្ដីវៀតណាម​ ក៏បាន​ថ្លែងអំណរគុណដល់រដ្ឋាភិបាល​ជប៉ុន ក្នុងការផ្ដល់ថវិកា ១,៨លានដុល្លារ​​ ដល់​ប្រទេស​អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំង​នឹងកូវីដ​១៩។ រីឯវៀតណាមក៏សម្រេចផ្ដល់ម៉ាស់មុខចំនួន១៤០០០០ដល់ជប៉ុនផងដែរ។

លោក​នាយករដ្ឋមន្រ្ដីជប៉ុន​បានថ្លែងទៅកាន់សមភាគីថា​រដ្ឋាភិបាលជប៉ុនបានសម្រេច​បញ្ចេញ​​កញ្ចប់ថវិកាសង្រ្គោះបន្ទាន់​ជួយ​ដល់​ប្រជា​ពល​​រដ្ឋ ក្នុងម្នាក់​១០០០០០យ៉េន (លុយ​ជប៉ុន) ឬស្មើនឹង១ពាន់ដុល្លារអាមេរិក ដោយរួមទាំងពលរដ្ឋវៀតណាមកំពុងរស់នៅ និងធ្វើ​ការងារ នៅក្នុងប្រទេសជប៉ុនផងដែរ។

បើគិតចាប់តាំងពីការផ្ទុះឡើង នៃកូវីដ១៩ នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី៦ ខែ​ឧសភា ឆ្នា២០២០ នៅលើពិភពលោក មានអ្នក​ឆ្លង​កើនឡើង ៣ ៧២៧ ៨០២នាក់ ក្នុង​នោះស្លាប់ ២៥៨ ៣៣៨នាក់ និងជាសះស្បើយ ១ ២៤២ ៣៤៧នាក់។ រីឯប្រទេស​វៀតណាម មាន​អ្នក​ឆ្លង ចំនួន២៧១នាក់ ក្នុងនោះជាសះស្បើយ២៣២នាក់។ ចំណែក​ប្រទេស​ជប៉ុនវិញ មានអ្នកឆ្លង ១៥ ២៥៣នាក់ ស្លាប់៥៥៦នាក់ និងជា​សះ​ស្បើយ​៤៤៩៦​នាក់។

ក្រៅពីសម្លាប់មនុស្សនៅលើពិភពលោកអស់ជិត២៦ម៉ឹននាក់នោះ មេរោគដ៏កាចសាហាវនេះ បានធ្វើឲ្យមនុស្សរាប់លាននាក់ ត្រូវនៅដាច់​ដោយ​ឡែក ហើយបាត់បង់ការងារប្រហែល​ជាង​១០០លាន។ ប៉ុន្ដែទោះជាយ៉ាងណា គេនៅមិនទាន់​មានរបាយការណ៍​ច្បាស់លាស់​អំពី​ទំហំ​ខាតបង់ នៃសេដ្ឋកិច្ច នៅលើពិភពលោកទាំងមូល នៅឡើយ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9196048