តាមពិត Sir Alex ចូលនិវត្ដន៍ គឺដោយសារទិញកីឡាករ២នាក់នេះមិនបាន ក្នុងឆ្នាំ២០១៣ ដោយក្នុងនោះក៏មាន Cristiano ម្នាក់ដែរ
Sir Alex Ferguson សឹងតែ៩៩ភាគរយទៅហើយ ដែលលោកអាចបញ្ចុះបញ្ចូល Cristiano Ronaldo ឲ្យមកត្រលប់មកកាន់ទឹកដី Old Trafford, ១សប្ដាហ៍ ក្រោយលោកប្រកាសចូលនិវត្ដន៍ពីបាល់ទាត់កាលពីឆ្នាំ២០១៣។
ក្នុងកិច្ចសម្ភាសតាមរយ:វិទ្យុ United អតីតខែ្សការពារស្លាប Patric Evra បានបង្ហើបថា កាលពីឆ្នាំ២០១៣ Sir Alex បានព្យាយាមទិញកីឡាករចំនួន២នាក់ គឺ Cristiano Ronaldo និង Garth Bale ដើម្បីប្រជែងពានរង្វាន់ Champions League។
«២សប្ដាហ៍មុនពេលគាត់ចូលនិវត្ដន៍, ខ្ញុំចាំបានថា មានកាសែតជាច្រើនបាននិយាយថា Ferguson អាចនឹងចូលនិវត្ដន៍។ តែក្រោយមកគាត់ (Sir Alex) បានប្រាប់ខ្ញុំថា «ខ្ញុំមិនចូលនិវត្ដន៍ឡើយ។ ខ្ញុំនឹងនៅទីនេះ១០ឆ្នាំទៀត»។
«ក្រោយមកគាត់បន្ថែមថា «គោលដៅបន្ទាប់ ខ្ញុំប្រាកដ ៩៩%ហើយថា យើងនឹងមាន Cristiano Ronaldo និង Gareth Bale។ ខ្ញុំគ្រាន់តែចង់បានកីឡាករ២នាក់នេះ ដើម្បីឈ្នះ Champions League ម្ដងទៀត។ ៩៩% ហើយ»។
«និយាយឲ្យស្មោះត្រង់ទៅ, ពេលខ្ញុំនិយាយជាមួយ Cristiano, ខ្ញុំសួរគេ ហើយគេក៏ឆ្លើយថា Yes ទៅកាន់ គាត់ (Sir Alex) ក្នុងការត្រលប់មកកាន់ United ដែរ។ គាត់ប្រាប់ខ្ញុំចឹង»។
«នៅថៃ្ងមួយ Sir បានប្រជុំជាមួយកីឡាករទាំងអស់ ហើយនៅក្រៅទីលានហ្វឹកហាត់មានអ្នកកាសែតជាច្រើន»។
«ក្រោយមក Sir បានចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ហើយនិយាយថា «ខ្ញុំពិតជា សូមទោស។ មនុស្សមួយចំនួនបាននិយាយថា ខ្ញុំនឹងចូលនិវត្ដន៍មុនខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៀត។ ខ្ញុំនឹងចូលនិវត្ដន៍ ព្រោះប្រពន្ធរបស់ខ្ញុំត្រូវការខ្ញុំ»។
«គាត់សុំទោសទៅកាន់ Van Persie, Kagawa ព្រោះគាត់ទើបតែទិញគេមក, គាត់សុំទោសពួកគេជាពិសេស» Evra និយាយ៕
ប្រភព៖ Sportbibble