![](https://kh.tnaot.com/wp-content/uploads/2020/08/f9a9be68d89d11eaba5b5185d252a44c.jpg)
អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Delcy Rodriguez បានប្រកាសថា ក្រុមជ្រុលនិយមបានវាយប្រហារទៅលើប្រព័ន្ធ អគ្គិសនី ជាតិ។ នៅពេលនេះ ក្រសួងគ្រប់គ្រងអគ្គិសនីកំពុងតែខិតខំ ដើម្បីបើកដំណើរការឡើងវិញឲ្យបានឆាប់បំផុត។
កាលពីថ្ងៃទី៥ ខែឧសភា អនុប្រធានាធិបតី លោក Delcy Rodriguez បានចោទប្រកាន់ក្រុមប្រឆាំង បើកការវាយប្រហារលើប្រព័ន្ធអគ្គិសនី បង្កឲ្យរដ្ឋចំនួន១៩ នៅក្នុងប្រទេសនេះមិនមានភ្លើងប្រើប្រាស់។
នេះមិនមែនជាលើកទីមួយឡើយ ដែលដាច់អគ្គិសនីទ្រង់ទ្រាយធំ នៅក្នុងប្រទេសនេះ។ កាលពីឆ្នាំ២០១៩ ប្រទេសនេះក៏រងការវាយប្រហារជាច្រើនលើកមកលើរោងចក្រអគ្គិសនី បណ្តាលឲ្យប្រព័ន្ធអគ្គិសនីត្រូវកាត់ផ្តាច់ នៅទូទាំងប្រទេស ដោយអូសបន្លាយជាច្រើនថ្ងៃ។
សកម្មភាពខាងលើបានកើតឡើង មួយថ្ងៃ ក្រោយក្រុមសន្តិសុខវេណេហ្ស៊ុយអេឡា បានវាយប្រហារ និងចាប់ខ្លួនក្រុមទាហានស៊ីឈ្នួលប្រដាប់ដោយអាវុធ ប៉ុនប៉ងបង្កអសន្តិសុខ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា៕ ប្រែសម្រួលដោយ៖MEO