ដំណេកគឺជារឿងសំខាន់ខ្លាំងក្នុងការជួសជុសកោសិកាប្រសាទចាស់ៗ និងធ្វើអោយសរីរះមានតួនាទីល្អឡើងវិញ។ មនុស្សជាទូទៅ ត្រូវការពេលយ៉ាងតិច៨ ម៉ោងក្នុងមួយថ្ងៃដើម្បីដេកបានគ្រប់គ្រាន់ នោះមានន័យថាយើងបានចំណាយពេល ១ភាគ៣នៃជីវិតយើងដើម្បីដេក។
ខាងក្រោមនេះជាវិធីដែលធ្វើអោយគុណភាពការគេងរបស់អ្នកល្អជាងមុន៖
1.ដេកក្នុងបន្ទប់រាងត្រជាក់បន្តិច៖
សីតុណ្ហភាពរាងកាយយើងពេលយប់រាងចុះបន្តិច ប៉ុន្តែដៃនិងជើងឡើងរាងក្តៅ ដូចនេះបើសិនទីតាំងយើងគេងក្តៅដែរនោះ និងធ្វើអោយយើងពិបាកគេងខ្លាំង។
2. កាត់បន្ថយការត្រូវពន្លឺនៅពេលព្រលប់
រាងកាយយើងបានទទួលសញ្ញា តាមរយះពន្លឺ ដូចនេះបើអាច ចូលកាត់បន្ថយការត្រូវពន្លឺដូចជាភ្លើងអំពូល កុំព្យូទ័រ រឺ ទូរសព្ទ័ បើមិនដូច្នេះទេ រាងកាយយើងនឹងយល់ខុសថាវានៅពេលថ្ងៃនៅឡើយ នោះយើងដេកមិនលក់ទេ។
3. រៀបចំម៉ោងគេងអោយទៀង
ក្រៅពីពន្លឺ ខួរក្បាលយើងក៏ចាប់ ចង្វាក់ពេលដែលយើងគេងពីមុនៗផងដែរ ព្យាយាមគេងអោយទៀងម៉ោង និងភ្ញាក់អោយទៀងម៉ោង នោះរាងកាយនឹងចាប់សញ្ញាអោយយើងគេងនៅម៉ោងនោះ។
4. ព្យាយាមសមាធិ
នៅពេលដែលអ្នកស្រ្តេស វានឹងធ្វើអោយយើងពិបាកក្នុងការគេងលក់ ។ ដូច្នេះព្យាយាមដកដង្ហើមវែង បិទភ្នែក សម្រាលចិត្ត ។
5. សូមកុំមើលម៉ោង
នៅពេលដែលយើងភ្ញាក់នៅកណ្តាលអាធ្រាត្រ យើងតែងតែមានទម្លាប់មើលថាម៉ោងប៉ុន្មានហើយ តែជំនាញនិយាយធ្វើបែបនេះ អាចអោយខួរក្បាលចង់អោយតែដេកលក់ឆាប់ នាំអោយអ្នកគិតថាអ្នកមិនអាចដេកលក់បាន ចាប់ផ្តើមធ្វើជាការខ្វល់ខ្វាយ និងចុងក្រោយអាចដេកមិនលក់មែនទែន។