Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រំដែនប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់បើកវិញ ក្រោយគ្រប់គ្រងបានស្ថានភាពកូវីដ១៩

រហូតមកទល់ពេលនេះ អូស្ត្រាលីមានអ្នកឆ្លងកូវីដ​១៩ ចំនួន ៦៨០០នាក់ និងស្លាប់ ៩៦នាក់តែប៉ុណ្ណោះ​។ ចំណែកនូវែលហ្សេឡង់វិញ​ មានអ្នកឆ្លងតែ ១១៣៧នាក់ និងស្លាប់ ២០នាក់។ បច្ចុប្បន្នប្រទេសទាំងពីរ បានកាត់បន្ថយការរឹតត្បិត ដោយសារតែមិនមាន​អ្នកឆ្លងថ្មី អស់​រយ:ពេលជាច្រើនថ្ងៃជាប់ៗគ្នា ។

ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានសម្រេចបើកព្រំដែនឡើងវិញ ក្រោយពេលបានបិទទាំងស្រុង អស់រយៈពេលជាងមួយខែកន្លងមក​ហើយ ដោយហាមប្រាមពលរដ្ឋ នៅក្នុងប្រទេសទាំងពីរ ធ្វើដំណើរចុះឡើង ក៏ដូចជា ការដាក់ឲ្យនៅដាច់ដោយឡែក ចំពោះជនបរទេស ដែលចូលមកកាន់ប្រទេសទាំងពីរនេះ។

នៅថ្ងៃទី​៥ ខែឧសភានេះ អូស្ត្រាលី និងនូវែលហ្សេឡង់ (ញូវហ្ស៊ឺឡែន) បានសម្រេច​បើកទ្វារព្រំដែនឡើងវិញ អនុញ្ញាតឲ្យមានការធ្វើដំណើរ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត​ ព្រោះខ្លាចមានឆ្លងរាតត្បាតពីកូវីដ​១៩ សាជាថ្មី។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក​ Scott Morrison  បានប្រកាសថា ​ច្រកផ្លូវអន្តរជាតិដំបូង ត្រូវបើកដំណើរការ គឺផ្លូវឆ្លងសមុទ្រ​ Tasman ។ ជាមួយគ្នានេះដែរ អូស្រ្ដាលីក៏នឹងបើកជើងហោះហើរ ព្រមគ្នាផងដែរ។

សូមបញ្ជាក់ថា ការបើកព្រំដែនធ្វើឡើង តែប្រទេសទាំងពីរប៉ុណ្ណោះ ចំណែកជាមួយប្រទេសទៀត នៅមិនទាន់អនុញ្ញាត​ឲ្យហោះហើរចូលទៅកាន់ប្រទេសអូស្ត្រាលីនៅឡើយ​៕ ប្រែសម្រួលោយ៖ MEO

from: https://tnaot.com/km/m/detail/article/9195887