Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តធុនធំ ០២គ្រឿង បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស

រថយន្តដឹកខ្សាច់ និងរថយន្តស្ទូចបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស ០២នាក់ស្លាប់ និង ០៤នាក់រងរបួស កាលពីវេលាម៉ោង ២៣និង២០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ស្ថិតក្នុងភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំង និងបានចាត់ចែងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកចំពោះវត្ថុតាងរថយន្តទាំង ០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរមទម ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9195713