Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកបើករថយន្តដឹកថ្មម្នាក់ដេកស្លាប់ក្នុងកាប៊ិនរថយន្តយ៉ាងអាណោចអាធ័ម

នៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានទទួលព័ត៌មានពីមេបញ្ជាការរងផ្នែកសឹករងគិរីសាគរថា មានអ្នកបើកបររថយន្តដឹកថ្មគ្រួស ដេកស្លាប់នៅក្នុងរថយន្ត នៅចំណុចចំណោតតាបាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ប្រភពព័ត៌មានពីបងប្រុសជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ តាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកដី មានទីលំនៅក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈដែលពួកគេខូចរថយន្ត ក៏បានចតដេកនៅទីនោះមួយយប់ ស្រាប់តែព្រឹកឡើងពុំទាន់ឃើញប្អូនងើបពីដេក ក៏បានដើរទៅមើលបែរជាឃើញដេកស្លាប់ក្នុងកាប៊ិនរថយន្តបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញថា ជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ គឺបានស្លាប់ដោយសារខ្យល់គ ទើបប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9195711