Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះបង្ក្រាបមុខសញ្ញារក្សាទុកគ្រឿងញៀន

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញារក្សាទុកគ្រឿងញៀន ០១ករណី កាលពីវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចព្រៃទួល ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ សុង គឹម សឿត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចធ្វើការឃាត់បានរួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន ១៦ថង់តូច សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន កាំភ្លើងខ្យល់ចំនួន ០៤ដើម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ កាំបិតសាំម៉ូរ៉ៃចំនួន០១ ដបសម្រាប់ជក់គ្រឿងញៀនចំនួន០១ ដែកកេះចំនួន០១ ទុយោជ័រចំនួន ០២ដុំ និងថង់កិបសម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួនថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវការសមត្ថកិច្ចធ្វើការបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9195707