ខ្ញុំមានប្អូនស្រីម្នាក់ នាងមានឈ្នោះថា Zoe, ហេីយនាពេលនេះនាងមានអាយុ 13 ឆ្នាំហេីយ, ខ្ញុំពិតជាស្រលាញ់នាងខ្លាំងណាស់ហេីយម៉្យាងទៀតនោះគឺខ្ញុំបានជំពាក់ជីវិតមួយនៅនឹងនាង ។ ខ្ញុំមានអាយុ 7 ឆ្នាំនៅពេលដែលប្អូនស្រីខ្ញុំបានកេីតមក, ខ្ញុំសប្បាយចិត្តណាស់ដែលមានប្អូនស្រីមួយដូចជានាង។
តែដំបូងខ្ញុំមិនសូវជាចូលចិត្តនាងប៉ុន្មានទេ ខ្ញុំមានអារម្មណ៍ថាច្រណែន ព្រោះនៅពេលដែលនាងកេីតមកប៉ាម៉ាក់ក៏យកចិត្តទុកដាក់តែពីនាង ដូច្នេះហេីយទេីបបានជាខ្ញុំមិនសូវអេីតពេីរអីជាមួយនឹងនាងប៉ុន្មាន, ហេីយមានពេលខ្លះខ្ញុំក៏រាងមានធ្វេីមិនល្អចំពោះនាងខ្លះៗដែរ តែអារម្មណ៍ដែលខ្ញុំមានអាក្រក់ៗចំពោះនាងទាំងប៉ុន្មានត្រូវបានរលាយបាត់អស់នៅពេលដែលខ្ញុំដឹងថាប្អូនស្រីរបស់ខ្ញុំមានបង្កប់នូវទេកោសល្យពិសេសមួយ។
ថ្ងៃមួយពួកយេីងទាំងបានអង្គុយនៅសាឡុង, មេីលទូរទស្សន៍ ហេីយសុខៗ Zoe នាងក៏បន្លឺពាក្យថា
” ប៉ា! គាត់នឹងមិនត្រលប់មកផ្ទះទៀតទេ “
ខ្ញុំមិនសូវជាយល់ពីអ្វីដែលនាងនិយាយ ” ឯងចង់បានន័យថាយ៉ាងម៉េច ? ” ខ្ញុំក៏សួរទៅនាង
” ប៉ា! គាត់លែងបានត្រលប់មកផ្ទះទៀតហេីយ ” នាងតប
ខ្ញុំមានអារម្មណ៍ថាមិនស្រួលក៏ព្យាយាមចចេសសួរទៅកាន់នាងពីអ្វីដែលនាងបាននិយាយ តែសួរយ៉ាងណានាងក៏មិនបាននិយាយអ្វីតបតមកទៀត
ប្រហែលជាជាងកន្លះម៉ោងក្រោយមក ទូរស័ព្ទក៏បានរោទិ៍ឡេីង ហេីយខ្ញុំក៏បានលេីកទទួល គឺជាខាងប៉ូលីសបានទាក់ទងមករាយការណ៍ឲដឹងអំពីឧបទវហេតុគ្រោះចរាចរណ៍ដែលបណ្តាលឲម៉ាក់របស់ខ្ញុំត្រូវបានបញ្ជូលទៅមន្ទីពេទ្យតែសំណាងដែលគាត់គ្រាន់តែត្រូវរងរបួសតិចតួចប៉ុនណោះ តែជាអកុសលចំណែកឯប៉ាវិញ ដោយសារតែរងរបួសធ្ងន់ធ្ងរពេកទេីបបានធ្វេីឲគាត់ស្លាប់បាត់មុននឹងទៅដល់មន្ទីរពេទ្យម្លេះ
ដោយសារតែវាកេីតឡេីងភ្លាមៗពេល ខ្ញុំមិនអាចរៀបចំចិត្តទទួលយកវាបានទេ ទេីបធ្វេីឲខ្ញុំភ្លឹកមេីលទៅកាន់ទូរទស្សន៍ជាងរាប់ម៉ោងទាំងគ្មានព្រលឹងនៅក្នុងខ្លួន…..ខ្ញុំបានប្រាប់រឿងនេះទៅកាន់ប្អូនស្រីខ្ញុំ តែនាងមិនបានបញ្ជេញអាការៈអ្វីទាំងអស់ នេះដោយសារអាចមកពីនាងនៅក្មេងពេកមិនទាន់ចាប់ដឹងសាច់ការអ្វីក៏ថាបាន
ប្រហែលជាជិតមួយឆ្នាំក្រោយមក, មានរឿងមួយទៀតបានកេីតឡេីង, ចាំបានថានាថ្ងៃនោះអាកាសធាតុល្អ ទេីបខ្ញុំបាននាំ zoe ទៅលេងនៅឯឧទ្យានកំសាន្តតែពីរនាក់, zoe កំពុងតែអង្គុយលេងនៅលេីស្មៅស្រាប់តែភ្លាមៗនោះនាងក៏បានក្រាបឈរឡេីង រួចលេីកដៃចង្អុលទៅអ្វីម៉្យាង
” មានមនុស្សចិត្តអាក្រក់ម្នាក់ឈរនៅត្រង់នោះ ” zoe និយាយ ” ពួកយេីងត្រូវតែចាកចេញពីទីនេះ “
ខ្ញុំក៏បានមេីលសំលឹងទៅតាមទិស Zoe បានចង្អុលប្រាប់, ហេីយក៏ឃេីញមានបុរសម្នាក់ឈរនៅជិតនោះ, បុរសឋិតនៅក្នុងសំលៀកបំពាក់អាវយឺតពណ៌សនឹងអាវក្រៅមានមួកពណ៌ប្រផេះ ។ បុរសនោះបានដាក់ដៃទាំងពីរចូលទៅក្នុងខោប៉ាវអាវទាំងសងខាង មេីលទៅដូចជាគេនោះកំពុងតែឈរចាំនរណាម្នាក់ តែពេលខ្ញុំមេីលទៅគេនោះយូរៗទៅដូចជាចម្លែកៗរាងមានអីមិនស្រួលម៉េចក៏មិនដឹង
ដោយសារតែការចងចាំនាពេលដែល zoe ប្រាប់ពីរឿងប៉ាវានៅស្រល់ៗនៅក្នុងខួរក្បាលខ្ញុំនៅឡេីយទេីបខ្ញុំក៏បានចាប់កាន់ដៃរបស់ zoe រួចខ្ញុំក៏នាំគ្នាប្រញាប់ទៅផ្ទះយ៉ាងរហ័ស
ព្រឹកបន្ទាប់, នាពេលអាហារពេលព្រឹក, ម៉ាក់របស់ខ្ញុំកំពុងតែអានកាសែតនៅតុអាហារ ស្រាប់តែខ្ញុំបានចាប់អារម្មណ៍ទៅឃេីញពត៌មានមួយនៅលេីនោះអំពីឃាតកម្ម ” ម្តាយកូនពីរនាក់ត្រូវបានគេចាក់សម្លាប់នៅក្នុងឧទ្យានជាតិ ” ហេីយក៏មានរូបថតរបស់ប៉ូលីសហេីយនឹងជនដៃដល់ដែលត្រូវបានដាក់ខ្នោះជាប់ ឃេីញហេីយធ្វេីខ្ញុំភ្ងាក់ព្រេីត ព្រោះឃាតករនោះគឺជាបុរសម្នាក់នោះដែលខ្ញុំបានឃេីញឈរនៅឯឧទ្យាននោះ
វាធ្វេីឲខ្ញុំមានអារម្មណ៍ថាព្រឺព្រួចពេញរាងកាយ គ្រប់ចម្ងល់ដែលខ្ញុំមានទាំងប៉ុន្មានត្រូវបានរលាយអស់ ព្រោះជាក់ស្តែងណាស់ថាប្អូនស្រីរបស់ខ្ញុំពិតជាមានទេពកោសល្យពិសេសពិតប្រាកដណាស់
ចាប់តាំងពីពេលនោះមក, ខ្ញុំតែងតែយកចិត្តទុកដាក់ស្តាប់គ្រប់ពាក្យសំដីដែល Zoe បាននិយាយរួចហេីយខ្ញុំក៏យកវាទៅកត់ត្រាក្នុងកូនសៀវភៅមួយទុកនៅក្នុងបន្ទប់របស់ខ្ញុំ
នៅថ្ងៃមួយ, ពេលដែល Zoe មានអាយុ 6 ឆ្នាំ, ក៏មានរឿងចាប់ផ្តេីមម្តងទៀត ។ ពួកយេីងទាំងពីរហេីយនឹងម៉ាក់កំពុងតែអង្គុយញាុំអាហារនៅក្នុងភោជនីយដ្ឋានមួយ ហេីយសុខៗនោះ zoe ក៏បានទម្លាក់ស្លាបព្រាចុះពីលេីដៃ រួចក៏សម្លឹងមកកាន់ខ្ញុំហេីយនឹងម៉ាក់ ហេីយក៏និយាយថា ” លោកតាបានស្លាប់បាត់ហេីយ “
មួយម៉ោងក្រោយមកក៏មានគេទូរស័ព្ទមកម៉ាក់ថា លោកតារបស់ពួកយេីងបានស្លាប់នៅក្នុងដំណេីករបស់គាត់ ម៉ាក់របស់ខ្ញុំគាត់ពិតជាមានការសោកសៅខ្លាំងណាស់តែគាត់ក៏បានត្រៀមចិត្តទុកជាមុននឹងពត៌មានមួយនេះស្រេចមុនទៅហេីយ ។ ហេីយនេះគឺជាការទាយទុកមុនចុងក្រោយរបស់ Zoe ។
ច្រេីនឆ្នាំមកទៀត, ខ្ញុំក៏បានភ្លេចនូវទេពកោសល្យរបស់ Zoe គឺវាដល់ថ្នាក់ខ្ញុំគិតថាអ្វីៗដែលបានកេីតឡេីងកន្លងទៅវាគ្រាន់តែជារឿងចៃដន្យតែប៉ុនណោះ ។
តែប្រហែលមួយអាទិត្យមុន ខ្ញុំហេីយនឹងមិត្តស្រីរបស់ខ្ញុំកំពុងតែចំណាយពេលជាមួយគ្នានៅក្នុងខនដូរ ខ្ញុំក៏បានទទួលការផ្ញេីរសារមក ហេីយគឺវាផ្ញេីរចេញមកពី Zoe
zoe : ខ្ញុំមានរឿងមួយចង់ប្រាប់បងប្រុស !
ខ្ញុំ : មានរឿងអីទៅ?
zoe : ខ្ញុំចង់ឲបងប្រុសស្តាប់ខ្ញុំឲបានច្បាស់
zoe : ព្រោះថាខ្ញុំមានអារម្មណ៍មិនសូវល្អប៉ុន្មានទេអំពីរឿងនេះ !
zoe : នឹងមានរឿងអាក្រក់មួយនឹងកេីតឡេីង !!
zoe : បងប្រុស ហេីយនឹងបងស្រី Megan ត្រូវតែចាកចេញពីទីកន្លែងនោះ
zoe : ចេញទៅស្នាក់នៅក្នុងសណ្ឋាគារបណ្តោះអាសន្មសិនក៏បានដែរ
zoe : ដាច់ខាតត្រូវតែចាកចេញពីកន្លែងនោះ!!!
ខ្ញុំ : ហេតុអី? មានរឿងអីមួយមែនទេ ?
zoe : ខ្ញុំមិនដឹងទេ ?! ខ្ញុំគ្រាន់តែប្រាប់នូវអ្វីដែលខ្ញុំបានដឹងតែប៉ុនណោះ !!! ខ្ញុំដឹងតែប៉ុនណឹងទេ !
ខ្ញុំ : ok…..បងយល់ហេីយ!!!! ប៉ុនណឹងចុះ zoe !!!
ខ្ញុំក៏បានប្រញាប់ទៅប្រាប់ឲមិត្តស្រីរបស់ខ្ញុំឲនាងប្រមូលរៀបចំឥវ៉ាន់ រួចខ្ញុំហេីយនឹងមិត្តស្រីក៏បាននាំគ្នារហ័សចាកចេញពីក្នុងខនដូរនោះភ្លាមៗ ពួកយេីងក៏បានទៅកក់បន្ទប់គេងនៅក្នុងសណ្ឋាគារមួយនៅម្តុំនោះមួយយប់ទៅ
ស្អែកឡេីង, ខ្ញុំបានអ្នកនៅជិតបន្ទប់ខលមកប្រាប់ថាបន្ទប់របស់ខ្ញុំត្រូវបានគេចូលទៅគាស់តែមិនមានបាត់បង់អ្វីទេ ដោយសារតែមានសម្លេងចំលែកទេីបពួកគេបានខលប្តឹងប៉ូលីសទាន់ពេលហេីយប៉ូលីសក៏ចាប់អ្នកលួចចូលគាស់នោះបាន
ដោយសារតែពួកយេីងជាម្ចាស់បន្ទប់ ដូច្នោះហេីយពួកយេីងទាំងពីរត្រូវទៅស្នាក់ការរបស់ប៉ូលីសដេីម្បីផ្តល់ពត៌មានផ្សេងៗ ទេីបទៅដឹងថាអ្នកដែលចូលទៅគាស់បន្ទប់របស់ពួកយេីងនោះគឺជាអតីតមិត្តប្រុសចាស់របស់មិត្តស្រីរបស់ខ្ញុំ ហេីយគេដូចជាមនុសសមិនមានសភាពផ្លូវចិត្តល្អប៉ុន្មានទេ ហេីយនៅយប់នោះគេបានមានយកកាំបិននឹងកាំភ្លេីងគំរោងការដេីម្បីមកប្រេីសម្លាប់ពួកយេីងទាំងពីរនាក់
នៅពេលដែលមិត្តស្រីរបស់ខ្ញុំបានដឹងពីរឿងនេះ នាងពិតជាមានការស្រឡាំងកាំងជាខ្លាំង អ្វីដែលនាងអាចនិយាយចេញមកនោះគឺ
” ប្អូនស្រីរបស់បងដឹងរឿងបែបនេះតាមរបៀបណា? “
បេីសិនជាគ្មាន zoe ទេពួកយេីងទាំងពីរប្រហែលជាត្រូវស្លាប់បាត់ទៅហេីយ ហេីយរឿងនេះយកទៅប្រាប់អ្នកណាក៏គ្មានអ្នកណាគេជឿរដែ សូម្បីតែមិត្តស្រីរបស់ខ្ញុំក៏នាងនៅមិនទាន់ប្រាកដចិត្តនៅឡេីយ តែខ្ញុំដឹងប្រាកដណាស់ពីអ្វីដែលបានកេីតឡេីងនេះគឺដោយសារតែ
ប្អូនស្រីរបស់ខ្ញុំនាងមានទេពកោសល្យពិសេសនោះហ្អែង ។
{ បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង }
ដោយ៖poopenny
@សង្គមពណ៌ខ្មៅ