Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់កាប់ដីចំការជាន់ត្រូវមីន បណ្តាលឱ្យបែកប្រអប់ជើងខាងស្តាំ

នៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះមានប្រជាពលរដ្ឋទៅកាប់ដីនៅចំការ ស្រាប់តែជាន់មីនបែកប្រអប់ជើងខាងស្តាំ នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។

ជនរងគ្រោះមានឈ្មោះ កុង ប៊ុនធី ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9195498