ដំណេកពិតជាមានសារះសំខាន់ខ្លាំងណាស់ក្នុងជីវិតមនុស្សម្នាក់ៗ។ វាជួយសំរួលដល់សរសៃប្រសាទអោយធ្វើការបានស្រួល ជួសជុលកោសិកាចាស់ៗ និងជួយអោយសរីរះផ្សេងៗមានដំណើរការល្អមកវិញ។ ទោះជាយ៉ាងណា បញ្ហាដំណេក គឺជាបញ្ហាមួយដែលមនុស្សជាច្រើន តែងជួបប្រទេះ។ តើមូលហេតុអ្វីខ្លះដែលធ្វើអោយអ្នកគេងមិនលក់?
១. បញ្ហាជំងឺផ្ទាល់ខ្លួន៖
ជំងឺជាប់ខ្លួនជាច្រើន បានធ្វើអោយយើងរសាប់រសល់ គេងមិនលក់ ក្នុងនោះជំងឺដែលតែងមានជាប្រចាំគឺ អាលែស៊ីច្រមុះ ចាលអាស៊ីតក្រពះ ឈឺចង្កេះជាដើមល។
២. ជំងឺបាក់ទឹកចិត្ត
បញ្ហាផ្លូវចិត្តនេះបានធ្វើការបំឡាស់ប្តូរអរម៉ូន ធ្វើបាបខួរក្បាលអ្នក ដែលធ្វើអោយអ្នកគេងមិនលក់។
៣. បញ្ហាស្រ្តេស៖
បើអ្នកតែងតែជួបបញ្ហាផ្លូវចិត្ត តានតឹងផ្លូវអារម្មណ៏ និងតែងតែជួបប្រទះសម្ពាធខ្លាំង នេះអាចជាមូលហេតុដែលធ្វើអោយអ្នកមិនអាចគេងលក់។
៤. អាហារ៖
អាហារមួយចំនួនដូចជា អាល់កុលស្រា ជាតិកាហ្វេ ជាតិនីកូទីន សុទ្ធតែជាសារធាតុដែលប៉ះពាល់ខួរក្បាលខ្លាំង ធ្វើអោយអ្នកមិនអាចគេងលក់
ដូចនេះ ដើម្បីអោយគេងលក់បានគ្រប់ អ្នកគួរតែដោះស្រាយបញ្ហាខាងលើ និងជៀសវាងអាហារដែលបានរៀបរាប់។