Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋអាស៊ានមានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងជាង៥ម៉ឺននាក់

បើគិតចាប់តាំងពីការផ្ទុះឡើង នៃការរីករាលដាលកូវីដ១៩ រហូតមកដល់ថ្ងៃទី៥ ខែឧសភា នេះ បណ្ដាប្រជាជាតិអាស៊ាន ជាង៦៦០លាន នាក់នោះ មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់​៥១២៤៧​នាក់ ក្នុងនោះស្លាប់១៦៩៤នាក់ និងជាសះស្បើយ ១២៩១៧នាក់។ នេះបើតាម តួ​លេខពី Worldometer ។

សិង្ហបុរី ជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដោយមានអ្នកឆ្លង បន្ដ​កើន​ឡើង ដល់១៩ ៤១០នាក់ ក្នុងនោះ ស្លាប់ ១៨នាក់ និងជាសះស្បើយ១៤៥៧នាក់។ ប្រទេសមាន​អ្នកឆ្លងច្រើន បន្ទាប់ពីសិង្ហបុរី គឺឥណ្ឌូនេស៊ី ដោយមានអ្នកឆ្លងកើន ឡើងដល់ ១២០៧១នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង ៨៧២នាក់ និងជាសះស្បើយ ២១៩៧នាក់។

ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេបំផុត នៅក្នុងចំណោម​ប្រទេស​​ទាំង១០នេះ។ ហ្វីលីពីន មានអ្នកឆ្លង៩៦៨៤នាក់ ស្លាប់៦៣៧នាក់ និងជាសះស្បើយ​១៤០៨នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លង៦៣៨៣នាក់ ស្លាប់១០៦នាក់ និង ជាសះស្បើយ៤៥៦៧នាក់។ ថៃមាន​អ្នកឆ្លង២៩៨៨នាក់ ស្លាប់៥៤នាក់ និងជាសះស្បើយ២៧៤៧នាក់។ វៀតណាម មានអ្នកឆ្លង ២៧១នាក់ ជាសះស្បើយ២៣២នាក់។

ដោយឡែកមីយ៉ាន់ម៉ា ជាប្រទេសនៅតំបន់អាស៊ាន ដែលមានអ្នកឆ្លងក្រោយគេនោះ តែឥឡូវ មានអ្នកឆ្លងកើនឡើង ១៦១នាក់ ស្លាប់៦នាក់ និងជាសះស្បើយ៤៩នាក់។ ប្រ៊ុយណេ​មានអ្នក​ឆ្លង១៣៨នាក់ ស្លាប់ម្នាក់ និងជាសះស្បើយ១៣១នាក់។

ប្រទេសកម្ពុជា ក្នុងរយ:ពេលជាច្រើនថ្ងៃមកនេះ មិនអ្នកឆ្លងថ្មីទេ ដោយមានអ្នកឆ្លង១២២នាក់ ជាសះស្បើយ១២០នាក។ ឡាវ មានអ្នកឆ្លង១៩នាក់ ជាសះស្បើយ៩នាក់៕

from: https://tnaot.com/km/m/detail/article/9195202