Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទរក្សាទុកនូវសារធាតុញៀនមួយចំនួនធំ នៅបាត់ដំបង

បាត់ដំបង់៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរំចេក១ សង្កាត់រតន: ​ក្រុង​បាត់ដំបង​ កាលពីវេលាម៉ោង ១១៖៣០នាទី នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០​។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់​ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដោយទី១-ឈ្មោះ ហម​ ចិត្រា​ ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​។ ទី២-ឈ្មោះ​ គុជ​ មាលា​ ហៅធំ ​ភេទប្រុស ​អាយុ ២​៩​ឆ្នាំ ​រស់នៅភូមិទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

-វត្ថុតាងចាប់យកបានរួមមាន៖

១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ ICE​ ចំនួន​ ៥ថង់​ ទម្ងន់ ១២២,៧៨ក្រាម

២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន​១

៣-ទូរស័ព្ទដៃចំនួន២

៤-កាបូបប្រាក់ចំនួន១

៥-សម្ភារ:សម្រាប់ច្រករំលែកគ្រឿងញៀន​ និងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

គួរឱ្យដឹងថា នាពេលនេះការិយាល័យជំនាញខេត្តបាត់ដំបង កំពុងសាកសួរ​ ស្រាវជ្រាវ និងរៀបចំបញ្ជូនជនសង្ស័យទាំង២ខាងលើ ទៅតុលាការ ដើម្បី​ចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ ភាព

from: https://tnaot.com/km/m/detail/article/9195185