Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្ត្រីថៃមានប្រសាសន៍ថា​ វីរុសកូរ៉ូណាអាចបន្តផ្តល់ផលប៉ះពាល់រយៈពេល៩ខែទៀត

នាយករដ្ឋមន្រ្តីថៃបានមានប្រសាសន៍នៅក្នុងថ្ងៃអង្គារនេះថាប្រទេសថៃអាចមើលឃើញពីផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច​ដោយសារវីរុសកូរ៉ូណាក្នុងរយៈពេល ៩ខែ ទៅមុខទៀត​។

យោងតាមការប៉ាន់ស្មានរបស់ក្រុមអ្នកជំនួញបានឱ្យដឹងថាប្រទេសថៃអាចខាតបង់ប្រាក់អស់ជាង១.៣ ទ្រីលានបាតនិង​មានការងារដល់ទៅ ១០លានការងារដែលអាចនឹងមានបញ្ហាដោយសារតែការផ្ទុះឡើងនៃវីរុសដ៏សាហាវនេះ។ នាយករដ្ឋមន្ត្រី ប្រាយុធចាន់អូចា បានប្រាប់សន្និសីទកាសែតថា យើងគិតទុកមុនថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនឹងមានរយៈត្រឹមតែ ៣ខែទេប៉ុន្តែតាមស្ថានភាពអាចមានរយៈពេលពី ៦ ទៅ ៩ខែ។ លោកមានប្រសាសន៍ថា«យើងត្រូវត្រៀមវិធានការដើម្បីទប់ទល់នឹងបញ្ហានោះ»។ រដ្ឋាភិបាលបានដាក់ចេញវិធានការសេដ្ឋកិច្ចដែលមានតម្លៃរាប់ពាន់លានដុល្លារដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបង្កដោយវីរុសកូរ៉ូណាដែលរួមមានកញ្ចប់ថវិកា​មានតម្លៃ ១.៩ ទ្រីលានបាតនិងត្រូវបានអនុម័តកាលពីដើមខែមេសា។

ធនាគារថៃបានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះចំនួន ៥.៣% នៅឆ្នាំនេះដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីវិបត្តិរូបិយប័ណ្ណអាស៊ី និងបំណុលឆ្នាំ១៩៩៨។

រូបតំណាង

ប្រទេសថៃបានរាយការណ៍ថាមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ២ ៩៨៨នាក់ និង ៥៤នាក់បានស្លាប់​។ រដ្ឋាភិបាលបានអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនចាប់ផ្តើមបើកដំណើរការឡើងវិញកាលពីថ្ងៃអាទីត្យ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9195165