អ្នកនាំពាក្យក្រសួងសុខភាពសាធារណរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានថ្លែងថា វីរុសកូវីដ១៩ នៅក្នុងប្រទេសនេះ បានឆ្លងកើនឡើងជាង៣ពាន់នាក់ ។
លោកWahidullah Mayarបានបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថានបានឆ្លងកើនឡើង ៣ ២២៤ នាក់ ហើយក្នុងរយៈពេល២៤ម៉ោងមុននេះ មានឆ្លងថ្មី៣២០ករណី ។
លោកWahidullah Mayar បន្តថា ក្នុងចំណោមអ្នកឆ្លងទាំងនោះ បានបាត់បង់ជីវិតកើនឡើងសរុប៩៥នាក់ ។ វីរុសនេះចាប់ផ្តើមឆ្លងរាតត្បាតនៅអាហ្វហ្គានីស្ថាននៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រភពបន្តថា ក្នុងចំណោមអ្នកជំងឺសរុប មាន៤២១នាក់បានជាសះស្បើយវិញផងដែរ៕ ប្រែសម្រួលដោយ៖ thach yat