អ្នកឯកទេសយោធាចិន លោក Qiao Liang បានបញ្ជាកថា ការវាយប្រហារកោះតៃវ៉ាន់ នាពេលនេះ នឹងធ្វើចិនប្រឈមនឹងការខាតបង់ ទាំងយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។
សារព័ត៌មាន SCMP បានផ្សាយថា អ្នកឯកទេសយោធាចិន បញ្ជាក់ថា ទីក្រុងប៉េកាំង មិនត្រូវប្រើប្រាស់ កម្លាំងយោធាទៅលើកោះតៃវ៉ាន់ នាពេលនេះឡើយ ដោយសារតែការឆ្លងរាលដាលកូវីដ១៩កាន់តែខ្លាំង។
លោក Qiao Liang សាស្ត្រាចារ្យ នៃមហាវិទ្យាល័យការពារជាតិរបស់តៃវ៉ាន់ បានប្រកាសថា ពេលនេះចិនត្រូវតែផ្តោតទៅលើការបង្កើនស្មារតីជាតិ ហើយមិនត្រូវវាយប្រហារទៅលើកោះតៃវ៉ាន់នោះឡើយ។ លោកបន្តទៀតថា «គោលដៅចុងក្រោយរបស់ចិន គឺមិនមែន ឯកភាពជាមួយតៃវ៉ាន់នោះឡើយ គឺការបង្កើនទស្សនជាតិនិយមទៅលើពលរដ្ឋ ទាំង ១,៤ពាន់លាននាក់ នឹងបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោកបន្តទៀតថា ការវាយប្រហារកោះតៃវ៉ាន់ គឺជាជម្រើសដ៏គ្រោះថ្នាក់ មិនខុសអ្វីពី «ស៊ុតនៅក្នុងថង់តែមួយ» គឺបង្កឲ្យខូចខាត បែកទាំងសងខាង។
លោក Qiao បានបន្តទៀតថា អាមេរិកកំពុងតែទប់ទល់ នៅក្នុងសង្គ្រាមកូវីដ១៩ ហើយពេលនេះកម្លាំងទាហានអាមេរិកបានចុះខ្សោយយ៉ាងខ្លាំង ។ ទាំងនោះអាចនាំមកនៅឱកាសល្អដល់យុទ្ធសាស្ត្ររបស់ចិន ប៉ុន្តែវាមិនទាន់គ្រាប់គ្រាន់ សម្រាប់បំបែក ភាពរឹងមាំងរបស់អាមេរិកនៅឡើយទេ៕ ប្រែសម្រយលដោយ៖ MEO