![](https://kh.tnaot.com/wp-content/uploads/2020/08/ea0e81e6d89d11eaba5b5185d252a44c.jpg)
បើយើងរាប់ឆ្នាំដែលតារាចម្រៀងស្រីជួរមុខកូរ៉េ Kim TaeYeon បានបោះជើងចូលវិថីសិល្បៈគឺជាង ១០ឆ្នាំមកហើយ ចំណែកវ័យវិញក៏ឈានដល់វិញ ៣១ឆ្នាំដែរ។ បើនិយាយពីតួនាទី នាងជាប្រធានក្រុម ក្នុងក្រុមGirls’ Generation ហើយស្រីស្អាតរូបនេះ ក៏មានអាជីពចម្រៀងទោលល្បីល្បាញ ដោយគ្រប់បទទោលរបស់តារាក្នុងផលិតកម្ម SM សុទ្ធតែទទួលបានការគាំទ្រមិនធម្មតា។
លើសពីនេះ Taeyeon ត្រូវបាន Fan Fan ចាត់ទុកថា ជាតារាចម្រៀងដែលកម្រនឹងរកបាន ព្រោះមិនត្រឹមតែមានសមត្ថភាពនោះទេ តារាស្រីម្នាក់នេះ ក៏មានរូបសម្រស់ស្អាតខ្លាំងដែរ។ ជាក់ស្ដែង ប្រៀបធៀបនឹងកាលពី១៣ឆ្នាំមុន អាចនិយាយបានថា តារារូបនេះគ្មានអ្វីផ្លាស់ប្ដូរឡើយ ដោយអ្នកខ្លះបានលើកឡើងថា ស្រីស្អាតរូបនេះ ចង់ក្មេងជាងពីមុនផង។
បើតាមយើងឃើញ តារាស្រីកើតឆ្នាំ១៩៨៩ ចូលចិត្តតែងខ្លួនបែបយុវវ័យ ក្មេងៗ ទោះបីជានាងមានអាយុ៣១ ហើយក៏ដោយ។ បើតាមអ្នកផាត់មុខផ្ទាល់ប្រាប់ថា Taeyeon ចូលចិត្តប្រើទ្រនាប់ស្ដើង និងភ្លឺជាងស្បែកធម្មជាតិមួយលេខដើម្បីមើលទៅក្មេងជាងវ័យ។
បើនិយាយពីភ្នែកវិញ ប្រសិនបើមិនមែនជាកម្មវិធីធំៗ សិល្បការិនីវ័យ៣១ឆ្នាំ នឹងលាបតែម៉ាស្ការ៉ាប៉ុណ្ណោះ ដោយមិនប្រើពណ៌ភ្នែកឡើយ ដើម្បីឲ្យមើលឃើញភ្នែកថ្លា។ ក្រៅពីនេះ នាងមិនដែលចេញក្រៅផ្ទះ ដោយមិនប្រើឡេការពារកម្ដៅឡើយ។ យ៉ាងណាមិញតារាស្រីរូបនេះត្រូវអ្នកគាំទ្រសរសរមិនដាច់ពីមាត់ពីសម្រស់ដែលហាក់ដូចជាមិនចាស់ ទោះអាយុកនឡើងរាល់ឆ្នាំក៏ដោយ៕
ប្រភព៖ Phunutoday