Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិត្ដស្រី Ronaldo បង្ហើបរឿងដ៏រំភើបមួយក្នុងបណ្ដាញសង្គម Instagram

Cristiano Ronaldo អាចនឹងមានកូនទី៥របស់ខ្លួន បន្ទាប់ពីមិត្ដស្រីរបស់ខ្លួនគឺ Georgina Rodriguez បានបង្ហើបនូវរឿងនេះ ដោយបង្ហោះជា Story មួយក្នុងបណ្ដាញសង្គម Instagram របស់នាង។

តារាម៉ូឌែលវ័យ២៦ឆ្នាំនេះ បានធើ្វការបង្ហោះនូវ Story បង្ហើបពីការអាចនឹងមានកូនជាមួយ Ronaldo កាលពីថៃ្ងចន្ទម្សិលមិញ ខណ:គូស្នេហ៍ទាំងពីរនេះ បានចំណាយពេលវេលានៅជាមួយគ្នារយ:ពេល២ខែ នៅលើកោះ Madeira មុនត្រលប់ទៅកាន់ប្រទេសអ៊ីតាលីវិញ។

នាង Georgina បានបង្ហោះ ​Story រូបរបស់នាងផ្លុំស្ករកៅស៊ូក្នុងឡាន និងបានសរសេរថា៖ «Baby Girl»។

គិតត្រឹមពេលនេះ Ronaldo មានកូនចំនួន៤នាក់ហើយ ដែលមានដូចជា Cristiano Jr, កូនភ្លោះ Eva និង Mateo និង Alana៕

ប្រភព៖ The Sun

from: https://tnaot.com/km/m/detail/article/9195013