ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃបានរាយការណ៍ថា អ្នកនេសាទម្នាក់បានលង់ទឹកនៅកណ្តាលទន្លេមេគង្គនៅពេលដែលទូកនេសាទតូចៗចំនួន ៣គ្រឿង បានក្រឡាប់អំឡុងពេលមានព្យុះដ៏ខ្លាំងក្លាមួយនៅក្នុងស្រុក Nakhon Phanomកាលពីរសៀលថ្ងៃចន្ទ។
ព្យុះនេះក៏បានបណ្តាលឱ្យប៉ះពាល់ដល់សហគមន៍មួយដែលនៅតាមមាត់ទន្លេ Nam Klam។ ក្រុមអ្នកជួយសង្រ្គោះបានជួយអ្នកនេសាទពីរនាក់នៅចម្ងាយប្រហែល ៥០ម៉ែត្រពីមាត់ទន្លេហើយអ្នកនេសាទទី៣ នៅចម្ងាយប្រហែល ១០០ម៉ែត្រពីច្រាំង។ ពួកគេមិនអាចជួយសង្គ្រោះអ្នកនេសាទទីបីម្នាក់ដែលបានលង់ទឹកក្នុងទន្លេនៅចម្ងាយឆ្ងាយនោះបានទេ។
រូបតំណាង
សាកសពរបស់ជនរងគ្រោះត្រូវបានរកឃើញបន្ទាប់ពីព្យុះបានថយចុះ។ ជនរងគ្រោះមានឈ្មោះថា Tawatchai Srisuphan អាយុ ៣៦ឆ្នាំ។
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា អ្នកនេសាទទាំង ៣នាក់នោះគ្មានឧបករណ៍សុវត្ថិភាពនៅលើទូកតូចៗរបស់ពួកគេទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post