Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមានករណីអ្នកឆ្លងវីរុសកូរ៉ូណាចំនួន១ករណីថ្មី និងគ្មានចំនួនអ្នកស្លាប់ទេ

នៅក្នុងថ្ងៃអង្គារនេះរដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១ករណី និងមិនមានអ្នកស្លាប់បន្ថែមទៀតទេ ដែលនាំឱ្យចំនួនសរុបអ្នកឆ្លងនៅក្នុងប្រទេសថៃសរុបកើនដល់ ២ ៩៨៨ នាក់ និង​មានអ្នកស្លាប់ចំនួន​ ៥៤នាក់ដដែល។

ករណីតែមួយនេះបានបង្ហាញពីការធ្លាក់ចុះចំនួនអ្នកឆ្លងយ៉ាងខ្លាំងពីចំនួន១៨នាក់ ដែលបានកត់ត្រាកាលពីថ្ងៃចន្ទ។ ថ្មីៗនេះ មានការផ្សព្វផ្សាយមួយបាននិយាយថា ខេត្តYalaមានករណីអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៤០ករណី ហើយរឿងនេះត្រូវបានបកស្រាយយ៉ាងច្បាស់វិញថាមិនមែនជាការពិត ដោយហេតុថា ក្រសួងសុខាភិបាលបានសាកល្បងការពិនិត្យប្រជាជនក្នុងខេត្តYalaទាំង៤០នាក់ដែលគេសង្ស័យថាបានឆ្លងវីរុសកូរ៉ូណា ហើយជាលទ្ធផល ពួកគេមិនមានផ្ទុកវីរុសកូរ៉ូណានោះទេ។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាបាននិយាយថា ករណីអ្នកឆ្លងវីរុសថ្មីគឺជាបុរសជនជាតិថៃអាយុ ៤៥ឆ្នាំនៅខេត្ត Narathiwat ​។ ​អ្នកឆ្លងជំងឺថ្មីនេះក៏មានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។ នៅថ្ងៃទី ២៥ ខែមេសា គាត់បានធ្លាក់ខ្លួនឈឺដោយមានអាការក្អក គ្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក និងដកដង្ហើមខ្លីៗ។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសួតនៅមន្ទីរពេទ្យក្នុងតំបន់ហើយត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណាកាលពីថ្ងៃចន្ទ។ អ្នកជំងឺ ៧នាក់មុនបាន​ជាសះស្បើយដែលធ្វើឱ្យអ្នកជាសះស្បើយក្នុងប្រទេសកើនឡើងដល់ ២៧៤៧នាក់ និងអ្នកជំងឺចំនួន ១៨៧នាក់នៅតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

រូបតំណាង

​អាយុជាមធ្យមនៃអ្នកជំងឺ​គឺអាយុ ៣៩ឆ្នាំ ហើយចំនួនខេត្តដែលមាននិងមិនមានករណីថ្មីចំនួន២៨ថ្ងៃកន្លងមកគឺមាន ៣៤ខេត្ត។ លោកវេជ្ជបណ្ឌិត Taweesilp បានក្រើនរំឮកដល់ប្រជាជនថា គួរតែមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទៅកន្លែងដែលមានមនុស្សច្រើនជាពិសេសឥឡូវនេះរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតបន្តឹងទៀតនោះ​។ លោកបាននិយាយថា ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាលស្តីពីការអនុលោមរបស់ប្រជាជនចំពោះវិធានការគ្រប់គ្រងជំងឺបានរកឃើញថាមានតែ៦៥.៣០% ប៉ុណ្ណោះនៃអ្នក​គោរពគោលការណ៍រក្សាគម្លាត និង ៦២.៩០%ប៉ុណ្ណោះដែលចៀសវាងការប៉ះមុខរបស់ពួកគេដោយមិនបានលាងដៃ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ Bangkok Post

from: https://tnaot.com/km/m/detail/article/9194888