Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្វែងយល់ពីពិធីបុណ្យវិសាខបូជាទាំងអស់គ្នា

បុណ្យវិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​និង​សំខាន់បំផុត​មួយ​ក្នុងចំណោម​បុណ្យ​ដ៏​សំខាន់ៗ​ក្នុងព្រះ​ពុទ្ធសាសនា ដែលនឹងប្រារព្ធធ្វើ​នៅ​ថ្ងៃពុធ​ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ក្នុង​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០២០​

​តើ​ពិធីបុណ្យ​វិសាខបូជា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​សម្រាប់​មនុស្សជាតិ​ទូទៅ ?

វិសាខបូជា ឬ​ពិសាខបូជា គឺ​ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារៈសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព រម្លឹកនឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​ នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

​អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ជា​រៀង​រាល់​ឆ្នាំ ទោះបីជា​ពិធី​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឈាន​ចូល​មក​ដល់​នៅ​ក្នុង​ខែ​ចេត្រ​ក្តី ប៉ុន្តែ​រហូត​ដល់​ថ្ងៃ ១​រោច ខែពិសាខ គឺ​១​ថ្ងៃ​ក្រោយ​ពិធី​បុណ្យ​វិសាខ​បូជា​ទើប​ប្រតិទិន​ចន្ទគតិ​ខ្មែរ​ដែល​គិត​តាម​ដំណើរ​គោចរ​នៃ​ព្រះចន្ទ ផ្លាស់​ចូល​ពុទ្ធសករាជ​ថ្មី។ ដូចជា​ក្នុង​ឆ្នាំ​នេះ ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ជូត ត្រូវ​ប៉ះចំ​ថ្ងៃចន្ទ ៦​រោច ខែ​ចេត្រ ប៉ុន្តែ​គឺ​នៅ​ក្នុង​ពុទ្ធសករាជ ២៥៦៣ ដដែល រហូត​លុះ​ត្រា​ដល់​ថ្ងៃពុធ ១៥​កើត ខែ​វិសាខ ដែល​ជា​ថ្ងៃ​បុណ្យ​វិសាខបូជា ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែ​ឧសភា។ ក្រោយ​ពី​ទិវា​ពិធីបុណ្យ​ដ៏​សំខាន់​នេះ​រួច ទើប​ពុទ្ធសករាជ ២៥៦៤ ឈាន​ចូល​មក​ដល់​ដោយ​បរិបូណ៌ នៅ​ថ្ងៃ ១​រោច ខែ​ពិសាខ

ទាក់ទង​នឹង​ប្រវត្តិ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​វិសាខ​បូជា​នេះ សៀវភៅ “ព្រះរាជ​ពិធី​ទ្វាទសមាស” ដែល​ជា​ការ​បោះ​ពុម្ព​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ក្នុង​គ្រិស្ត​សករាជ ១៩៥១ បាន​សរសេរ​កត់ត្រា​ថា ទោះ​បី​ជា​ពិធីបុណ្យ​វិសាខបូជា​ត្រូវ​បាន​ពុទ្ធបរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​ទំនៀមទម្លាប់​តាំង​ពី​បុរាណ​យូរ​អង្វែង​មក​ហើយ​ក្ដី អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ពុទ្ធសាសនា​ខ្លះ បាន​បញ្ជាក់​ថា ពុំ​មាន​ឯកសារ​ណា​មួយ​កត់ត្រា​អំពី​កាលបរិច្ឆេទ ឬ​ថ្ងៃ ខែ ឆ្នាំ នៃ​ការ​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​បំផុត​មួយ​នេះ ឲ្យ​បាន​ច្បាស់​លាស់​ឡើយ។ ប៉ុន្តែ​ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ​នេះ អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ទទួល​ស្គាល់​បុណ្យ​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ ដែល​ហៅ​ថា «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជា​នៃ​អង្គការ​សហប្រជាជាតិ» ដោយ​មាន​ការ​ស្នើ​សុំ​ពី​ប្រទេស​នានា​នៅ​លើ​សកលលោក ដែល​គោរព​ព្រះពុទ្ធសាសនា ក្នុង​នោះ​រួម​ទាំង​កម្ពុជា ផង​ដែរ នា​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ ក្នុង​ប្រទេស​សិរីលង្កា នា​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨។

from: https://tnaot.com/km/m/detail/article/9194858