Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចារកម្ម «ភ្នែក​៥» វីរុសកូវីដ១៩ មិនកើតចេញពី​មន្ទីរពិសោធរបស់ចិននោះឡើយ

ព័ត៌មានចារកម្មដែលបានចែករំលែក ក្នុងប្រទេសជាសមាជិកចារកិច្ច​​ Five Eyes (ភ្នែក៥) បានបញ្ជាក់ថា មានភាគរយតិចណាស​ដែលថាវីរុសកូវីដ​១៩ កើតចេញពិ​បន្ទប់ពិសោធរបស់ចិននោះ ។ តាមក្រុមចារកិច្ច វិរុសនេះកើតចេញពីផ្សារនៅចិនច្រើនជាង​។

សារព័ត៌មាន​ CNN ​បានដកស្រង់សម្តីមន្ត្រីលោកខាងលិច​២រូបដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា លទ្ធផលស្រាវជ្រាវចារកិច្ច បង្ហាញឲ្យឃើញថា មានលទ្ធផលផ្ទុយគ្នាពីការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Mike Pompeo ​ប្រកាសថា​វីរុសកូវីដ​១៩ ចេញពីបន្ទប់ពិសោធរបស់ចិននៅវូហាន។

តាមលទ្ធផលចារកិច្ចភ្នែក៥ ដែលសារព័ត៌មាន​ CNN ​បានដកស្រងមកផ្សាយ បង្ហាញឲ្យឃើញថាកូវីដ១៩ មិនមែនកើតចេញពីមន្ទីរពិសោធនោះឡើយ គឺចេញពីធម្មជាតិ ក្នុងពេលមនុស្សប៉ះជាមួយសត្វ។

នៅពេលនេះ​ប្រទេសជាសមាជិក​ ចារកិច្ចភ្នែក៥​បាន ឯកភាពគ្នាទៅលើលទ្ធផលបញ្ជាក់ថា កូវីដ១៩កើតចេញពីធម្មជាតិរបស់វា។ នៅពេលនេះរដ្ឋាភិបាលអាមេរិកមិនទាន់មានប្រតិកម្មអ្វីជុំវិញ ការប្រកាសខាងលើនោះឡើយ។

សម្ព័ន្ធចារកិច្ច ភ្នែក​៥ ដែលមានចារកិច្ចមកពីប្រទេស ៥ចូលរួម​ក្នុងនោះមាន អាមេរិក អង់គ្លេស​ កាណាដា អូស្ត្រាលី និង ញូវហ្សឺឡែន។ ប្រែសម្រួលដោយ៖ MEO 

from: https://tnaot.com/km/m/detail/article/9194832