Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាមានទីផ្សារដល់ប្រទេសរុស្ស៊ី

​ភ្នំពេញ៖  រុស្ស៊ីត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអះអាងថា នៅក្នុងបញ្ជី នៃប្រទេសដែលបានទទួលទិញផលិតផលកសិកម្មពីកម្ពុជាមួយចំនួន នៅក្នុងនោះគឺមានគ្រាប់ស្វាយចន្ទី។

តាមរបាយការណ៍លទ្ធផល នៃការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០បានឱ្យដឹងថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគឺមានចំនួនសរុប ១៨៦.២០៥តោន ។

របាយការណ៍ដដែលបានបន្តថា ផលិតផលជាគ្រាប់ស្វាយចន្ទីដែលកម្ពុជានាំចេញនោះ គឺទៅកាន់គោលដៅចំនួន៥ រួមមាន វៀតណាម ជប៉ុន រុស្ស៊ី ចិន និង ដែនដីកោះហុងកុង ។ ក្នុងនោះ គេមិនដឹងថា តើរុស្ស៊ីបាននាំចូលផលិតផលជាគ្រាប់ស្វាយចន្ទីនៅក្នុងបរិមាណប៉ុន្មាននោះទេ គ្រាន់តែដឹងថា រុស្ស៊ីគឺនៅក្នុងចំណែកនៃការនាំចេញសរុបប្រមាណជា ១៨៦.២០៥តោន៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9194812