ក្រុមទាហានមួយក្រុមនៃខេត្តណានប្រទេសថៃបានបង្កើតក្រុមជាងកាត់សក់ជំនាញដើម្បីកាត់សក់ដោយឥតគិតថ្លៃដល់ប្រជាជននៅជនបទក្នុងខេត្តនេះ។
អង្គភាពនេះត្រូវបានគេដាក់ពង្រាយនៅតាមភូមិនានាក្នុងសង្កាត់ Muang, Wiang Sa, Na Noy, Na Muen និង Mae Charin ដែលបច្ចុប្បន្ននេះមនុស្សភាគច្រើនមានសក់វែងពីព្រោះហាងកាត់សក់ទាំងអស់នៅក្នុងខេត្តត្រូវបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ «អ្នកកាត់សក់» គឺជាក្រុមមនុស្សដែលមានបំពាក់នូវឧបករណ៍កាត់សក់ និងត្រូវកាត់ជូនអ្នកភូមិតាមសហគមន៍ដាច់ស្រយាលនៅក្នុងខេត្តណាន។
រូបតំណាង
លោកវរសេនីយ៍ទោ Bundhitបានមានប្រសាសន៍ថាពលរដ្ឋពេញចិត្តជាខ្លាំងក្នុងសកម្មភាពមួយនេះ។ ប្រជាជនភាគច្រើនពេញចិត្តហើយគាំទ្រសេវាកម្មមួយនេះណាស់ ព្រោះមិនចាំបាច់ចំណាយប្រាក់សម្រាប់សេវាកម្មនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post