ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយអ្នកនាង សៀវម៉ី អនឡាញសប ដែលមានរូបសម្ផស្សស្រស់ស្អាត តែងតែចូលរួមធ្វើសប្បុរសធម៌ ព្រមទាំងនិយមពាក់មាសពេជ្រជ្រែកខ្លួនតែម្តង។
ដោយឡែកកាលពីម្សិលមិញថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅលើផេកផ្លូវការលក់ពេជ្រដែលមានឈ្មោះថាបុប្ផាគន្ធ បានបង្ហោះសារថ្លែងអំណគុណចំពោះអ្នកនាង សៀវម៉ី ដែលបានទិញគ្រឿងពេជ្រមួយឈុតមានតម្លៃថ្លៃកប់ពពក។
អ្នកនាង សៀវម៉ី បានទិញគ្រឿងពេជ្រមួយឈុតដែលមានក្បាច់រចនាយ៉ាងល្អឯក បើនិយាយពីតម្លៃវិញ ក្បែរ១លាកដុល្លារអាមេរិក។ តម្លៃទាំងនោះរួមមាន ខ្សែកស្វារេ ១៧៣,៣០០ដុល្លារ(173,300$), ចិញ្ចៀនពេជ្រ 11លី ២៨២,៥០០ដុល្លារ(282,500$), ក្រវិល ៣,១០០០ដុល្លារ (31,000$), កងដៃ ១០៦,៨០០ដុល្លារ (106,800$), កន្លះអាវដាំពេជ្រ ៤,៣៥០ដុល្លារ(4,350$), ចិញ្ចៀន ៣,៨៨៧១ដុល្លារ (3,8871$) ដែលសរុបជាទឹកប្រាក់ទាំងអស់មានចំនួន ៦៣៦,៨២១ដុល្លារអាមេរិក (636,821$)៕
អត្ថបទដោយ៖ លក្ខិណា