Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man City និង Chelsea ដាក់គោលដៅនាំយកកីឡាករវ័យក្មេងម្នាក់ពីក្លិប PSV

ក្លិបបាល់ទាត់ Manchester City និង Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងដាក់គោលដៅនាំយកខ្សែបម្រើវ័យក្មេងសញ្ជាតិហូឡង់ គឺកីឡាករ Mohamed Ihattaren ពីក្លិប PSV នៅរដូវក្តៅនេះ។

Ihattaren ជាកីឡាករក្មេងបំផុតដែលបានជាប់ឈ្មោះលេងឱ្យក្រុមជម្រើសហូឡង់ ហើយក៏កំពុងលេងឱ្យក្រុមឈុតធំ PSV នៅរដូវកាលនេះផងដែរ ដោយរកបាន ៣ គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី(Assists) ចំនួន ៤ លើកផងដែរ ក្នុងការបង្ហាញខ្លួន ២២ ប្រកួត។

បើយោងតាមគេហទំព័រ Calciomercato បានឱ្យដឹងថា Man City និង Chelsea បានបញ្ជូនភ្នាក់ងារ​របស់ខ្លួនឱ្យទៅតាមដានទម្រង់លេងរបស់ខ្សែបម្រើរូបនេះតាំងពីលីគកំពូល Eredivisie មិនទាន់បានរំសាយចោលនៅរដូវកាលនេះមកម្ល៉េះ។

យ៉ាងណាមិញ លោក Mino Raiola ដែលត្រូវភ្នាក់ងាររបស់ខ្សែបម្រើរូបនេះ បានឱ្យដឹងថា៖ “Ihattaren នៅក្មេងណាស់គេមិនទាន់ពេញវ័យពេញលេញនៅឡើយទេ យើងនឹងណែនាំឱ្យគេបន្តស្នាក់នៅ PSV នៅថ្ងៃខាងមុខទៀត។ នេះជាកន្លែងដែលគេអាចពង្រឹងសមត្ថភាពនិងអភិវឌ្ឍខ្លួនបានយ៉ាងល្អ ជាជាងទៅអង្គុយនៅកៅអីបម្រុងរបស់ក្លិបទាំងនេះ”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖Fotmob

from: https://tnaot.com/km/m/detail/article/9194777