Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកនាំពាក្យក្រសួងយុត្ដិធម៌៖ បើអនុវត្តន៍បំពាន មន្ត្រីអនុវត្តន៍​ច្បាប់ត្រូវទទួល​ខុសត្រូវ​ចំពោះមុខច្បាប់

ភ្នំពេញ៖ មន្ត្រីអនុវត្តន៍​ច្បាប់ នឹងទទួល​ខុសត្រូវ​ចំពោះមុខច្បាប់ផងដែរ នូវសកម្មភាពបំពានច្បាប់ ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោង តាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើតាមហ្វេសប៊ុកផ្ទាល់ខ្លួន គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្ដិធម៌ សរសរេកាលពីម្សិលមិញ។

យោងតាម​មាត្រា៧៤ បានលើកឡើងថា មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខ័ណ្ឌ​មុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្ដន្ទាទោស​ដាក់ពន្ធនាគារពី៦ ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី ១០០,០០០រៀល ទៅ ៨០០,០០០​រៀល។ ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឱ្យមានការខូចខាត ឬបាត់​បង់ផ្នែកណាមួយនៃយានជំនិះ ដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសង​ការខូចខាត ឬបាត់បង់នោះ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងយុត្ដិធម៌។  

ពាក់ព័ន្ធការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងពេលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា សមត្ថកិច្ច នឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកប ដោយការ​គោរព​ច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរបាន​ដោយ​រលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជា មិនពាក់​មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ជាដើម ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់​ផ្ដើមសួរនាំរកឯកសារ។ 

យ៉ាងណាក៏ដោយ គេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការបង្ហោះ ពីការផាកពិន័យនៅនឹងកន្លែងទៅលើប្រជាពលរដ្ឋ មួយចំនួនធ្វើឲ្យពួកគាត់មិនសុខចិត្តផងដែរ។ យ៉ាងនេះក្តី មន្ត្រីអនុវត្តន៍ច្បាប់ដែលមិនត្រឹមត្រូវ នោះត្រូវបានថ្នាក់លើ ព្យូរការងារជាបន្តបន្ទាប់ដែរ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9194763