Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញចម្លាក់នាគ នៅក្នុងកំណាយ​ប្រាសាទកណ្តាលស្រះស្រង់

ភ្នំពេញ៖ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក គឹម សុធិន បានឱ្យដឹងថា ក្រុមបុរាណវិទូ ដែល​កំពុងធ្វើកំណាយស្រាវជ្រាវនៅការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់) និងត្រីសូល៍។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០នេះ។ បើតាមការ​ឱ្យដឹងពីក្រុមការងារ ចាប់តាំងពីផ្តើមកំ​ណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរក​ឃើញ​បុរាណវត្ថុជាច្រើន ដែលស្ថិតនៅរាយ​ប៉ាយលើដីជុំវិញទួលប្រាសាទ។ ជាមួយគ្នានេះ បុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បាន​ប្រទះ​ឃើញនៅទីនេះមានជាអាទ៍ ត្រីសូល៍​ធ្វើពី​លោហៈចំនួន២ ដែល១នៅមានរូបរាង​ពេញ​លេញ និង១ទៀតនៅសល់តែបំណែកចុង​ស្រួច​មួយចំហៀង។

ចំពោះខ្វាតពណ៌ស (គ្រីស្តាល់) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅ​ក្នុងរណ្តៅ​កំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែក​ចម្លាក់​ក្បាលនាគមួយធំ ដែលមួយផ្នែកធំកប់​នៅក្នុងដីនៅឡើយ។

លោក គឹម សុធិន បានបន្ដថា ការរក​ឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុម​បុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថា ស្ថិតនៅ​ក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និង​មានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់​កាល​ដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ យ៉ាងណា អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា លទ្ធផល នឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់​៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9194721