ភ្នំពេញ៖ លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានផ្ញើសាររំលែកទុក្ខ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងលិខិតលោកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីក្តីរន្ធត់ និងសោកស្តាយជាអនេក ចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ចំពោះសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលទទួលមរណភាពក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។
ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បន្តថា មរណភាពនេះ មិនត្រឹមតែជាការបាត់បង់របស់មហាគ្រួសារ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេង នៃឥស្សរៈជនដ៏ឆ្នើម ទាំងពុទ្ធចក្រ និង អាណាចក្រ សម្រាប់ប្រជាជនកម្ពុជាទាំងមូល និងសម្រាប់ ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ៖ ប៊ុនធឿន