Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រាន់តែលីគអាល្លឺម៉ង់ត្រៀមចាប់ផ្ដើម មានអីរកឃើញកីឡាករឆ្លង covid-19 ១០នាក់បាត់

លីគកំពូលអាល្លឺម៉ង់ ឬ Bundesliga បានប្រកាសថា ពួកគេបានរកឃើញកីឡាករចំនួន១០នាក់ បានធ្វើតេស្ដវិជ្ជមាននូវជំងឺ covid-19 ចំនួន១០ករណី ស្របពេលដែលលីគអាចនឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះ, នេះបើតាមកាសែត New York Times បានចុះផ្សាយ។

ក្រោយពីធើ្វតេស្ដកីឡាករចំនួន១,៧០០នាក់ ពីក្លឹបចំនួន៣៦ ក្នុងលីគធំៗចំនួន២របស់អាលឺ្លម៉ង់ ឃើញថាករណីថ្មីចំនួន១០ បានកើតឡើង។

ភាគច្រើននៃកីឡាករដែលរកឃើញនូវ covid-19 នេះ ត្រូវបានគេជឿថា មិនទាន់ស្ថិតដល់សភាពធ្ងន់ធ្ងរនោះទេ។

យ៉ាងណាក្ដី គេនៅមិនទាន់សន្និដ្ឋានថា តើកីឡាករចំនួន១០នាក់ដែលរកឃើញថាមាន coronavirus នោះ លេងឲ្យក្លឹបណានោះទេ, ខណ:កាលពីថៃ្ងសុក្រ សប្ដាហ៍មុន ក្លឹប FC Klon បានប្រកាសថា កីឡាករចំនួន៣នាក់របស់ពួកគេមានផ្ទុកនូវវីរុសនេះ។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ គឺមានករណីនៃ covid-19 រហូតដល់ទៅ ៣.៥លានករណីទូទាំងពិភពលោក និងបានធើ្វឲ្យមនុស្សស្លាប់ចំនួនជាង ២៥០,០០០នាក់៕

ប្រភព៖ Yahoo Sport

from: https://tnaot.com/km/m/detail/article/9194634