![](https://kh.tnaot.com/wp-content/uploads/2020/08/d8d0acbad89d11eaba5b5185d252a44c.jpg)
លោក SUGA ដែលជាសមាជិកក្រុម BTS បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានសហការក្នុងការចេញបទចម្រៀងថ្មី ដែលនឹងធ្វើការបកស្រាយជាមួយកញ្ញា IU ។
កាលពីថ្ងៃទី០២ ខែឧសភា លោក SUGA បានចូលកម្មវិធីផ្សាយបន្តផ្ទាល់ក្នុងស្ថានីវិទ្យុ FM 07.13 ដែលបានធ្វើការសាកសួរអំពីបទចម្រៀងថ្មីរបស់លោក ហើយបទចម្រៀងនោះមានចំណងជើងថា “Eight” ។ លោក RM ដែលជាមិត្តក្នុងក្រុមបាននិយាយថា “ខ្ញុំបានស្តាប់បទនោះរួចមកហើយ ពិតជាពិរោះណាស់ និងជាបទចំរៀងដ៏ល្អមួយបទផងដែរ” លោក SUGA បានបន្តទៀតថា “ការបង្កើតបទចម្រៀងនេះ គឺដំណើរការដោយរលូន”។
ដោយមានការកោតសរសើររបស់លោក RM ប្រធានក្រុម BTS ចំពោះបទចម្រៀងនោះ បានធ្វើឱ្យមានការទន្ទឹងរង់ចាំកាន់តែច្រើនសម្រាប់បទចម្រៀងមួយបទនេះ ដែលនឹងមកដល់ឆាប់ៗខាងមុន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop