Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្លាក់យន្តហោះដឹកបរិក្ខារពេទ្យនៅសូម៉ាលី ស្លាប់​៦នាក់​

មន្ត្រីសូម៉ាលី បានប្រកាសឲ្យដឹងថា យន្តហោះធុនតូចដឹកបរិក្ខារពេទ្យរបស់ប្រទេសកេនយ៉ា បានធ្លាក់នៅស្រុក Bardale ភាគខាងត្បូង ប្រទេសសូម៉ាលី។

បើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួង​ចរាចរណ៍សូម៉ាលី​ លោក​ Mohamed Salad បានប្រកាសថា ក្នុងហេតុការគ្រោះថ្នាក់នោះបណ្តាលឲ្យមានមនុស្សនៅលើយន្តហោះ​៦នាក់ស្លាប់នោះ ក្នុងនោះមាន អាកាសយានិកម្នាក់ ជំនួយការម្នាក់ វិស្វករម្នាក់ អាកាសយានិកស្តារម្នាក់ និង បុគ្គលិកអាកាសចរណ៍ ២នាក់ ។

លោក​ Salad បានបញ្ជាក់ថា មកទល់ពេលនេះរកឃើញជនរងគ្រោះ​៥នាក់ ហើយក្រុមជំនាញបានទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ។

សារព័ត៌មានសូម៉ាលីបានផ្សាយថា យន្តហោះជួបគ្រោះថ្នាក់ខាងលើជារបស់ក្រុមហ៊ុនអាកាសចរណ៍ ​African Express Airways ហោះហើរចេញពីទីក្រុង Mogadishu ឆ្ពោះទៅកាន់ ទីក្រុង​ Baidoa និងស្រុក​Bardale ​របស់សូម៉ាលី​។ យន្តហោះខាងលើដឹកបរិក្ខារពេទ្យ សម្រាប់ទប់ស្កាត់ការឆ្លងកូវីដ​១៩៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9194527