Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Fiorentina បើកផ្លូវឱ្យ Chiesa ចាកចេញ ក្រោយពេលដែលមានក្លិបធំៗជាច្រើនចង់បាន

ប្រធានក្លិបបាល់ទាត់ Fiorentina លោក Rocco Commisso បានឱ្យដឹងថា លោកមានការពេញចិត្តឱ្យខ្សែប្រយុទ្ធជួរមុខរបស់ខ្លួនគឺ កីឡាករ Federico Chiesa ចាកចេញ ប្រសិនបើក្លិបណាមានចំណាប់អារម្មណ៍ចង់បាន ខណៈពេលដែលក្លិបបាល់ទាត់សេះបង្កង់ Juventus កំពុងដាក់ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះជាបេក្ខភាពទិញចូលនៅរដូវក្តៅខាងមុខ។

Chiesa កើតចេញពីថ្នាលយុវជនរបស់ Fiorentina ហើយបានអភិវឌ្ឍន៍ខ្លួនលេងឱ្យក្រុមឈុតធំនៃលីគកំពូលអ៊ីតាលី Serie A នៅក្នុងឆ្នាំ២០១៦។ សម្រាប់រដូវកាលនេះ រូបគេបានបង្ហាញខ្លួនឱ្យក្លិបចំនួន ២៣ ប្រកួត ទាត់បញ្ចូលទីចំនួន ៦ គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៣ លើកផងដែរ។

យ៉ាងណាមិញ ក្រោយបង្ហាញទម្រង់លេងល្អ ខ្សែប្រយុទ្ធរូបនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបដទៃជាច្រើនទៀតផងដែរ ដោយរួមមានដូចជា ក្លិបបាល់ទាត់ Inter-Milan, Manchester United និង Chelsea  ដែលសុទ្ធតែមានបំណងចង់ផ្តល់កុងត្រាឱ្យកីឡាកររូបនេះ នៅក្នុងរដូវកាលដោះដូរកីឡាកររដូវក្តៅបើកទ្វារនាពេលខាងមុខ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9194404