Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសាធារណការ នឹងចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប ពីចម្ងាយ

 ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប តាមវិដេអូពីចំង្ងាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ នេះបើតតាម ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប តាមរយៈសន្និសីទវីដេអូពីចម្ងាយ(Videoconference) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធផងដែរ។

លោកថា កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការរៀបចំសម្ភារបច្ចេកវិទ្យា និងគ្រឿងបរិក្ខារផ្សេងៗរួមមានដូចជា៖ កាមេរ៉ាចាប់រូបភាពពីចម្ងាយ បណ្តាញខ្សែតភ្ជាប់ កំព្យូទ័រ ម៉ាយក្រូហ្វូន ជាពិសេសបណ្តាញអ៊ីនទ័រណែតល្បឿនលឿនប្រកបដោយស្ថិរភាព និងការរៀបចំទង់ជាតិតំណាងកម្ពុជាចូលរួមកិច្ចប្រជុំនេះផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានណែនាំឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ត្រៀមរៀបចំសម្ភារ និងគ្រឿងបរិក្ខារផ្សេងៗឱ្យបានចប់សព្វគ្រប់ ដើម្បីអាចធ្វើតេស្តសាកល្បងបាននៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២០ ក្នុងការសម្រួលដល់ការប្រព្រឹត្ត ទៅនៃកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប តាមរយៈសន្និសីទវីដេអូពីចម្ងាយប្រកបដោយភាពរលូន និងប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប គ្រោងនឹងរៀបចំសន្និសីទវីដេអូពីចម្ងាយរបស់ខ្លួននៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីបណ្តាឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9194397