កំឡុងពេលដែលមានការរាតត្បាតជាសកលនៃវីរុសcovid 19 វា បានបង្កបញ្ហាជាច្រើនទាំង វិស័យសុខភាពសាធារណះ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗជាច្រើន។ហើយយើងក៏បានដឹងដែរថា មានតែ វ៉ាក់សាំងតែមួយគត់ ទើបអាចកំចាត់វីរុសដ៏កាចសាហាវនេះចេញពី ពិភពលោកយើងបាន។
![]()
តាមការបញ្ជាក់ពីសារពត៌មានផ្សេងៗ គេត្រូវការរយះពេលយ៉ាងលឿនពី ១២ទៅ ១៨ខែ ដើម្បីផលិតវ៉ាក់សាំង។ ហេតុអ្វីត្រូវការពេលយូរបែបនេះ?
១. ត្រូវការពេលដើម្បីកំណត់ សេណេទិចរបស់វីរុស Covid 19៖ យកវីរុសមកធ្វើការពិសោធន៍ និងសិក្សាអំពីលក្ខខណ្ឌជីវិត និងការរស់នៅរបសវា។

២. ធ្វើអោយវីរុសCovid 19 នេះខ្សោយ៖ ដើម្បីរក្សាសុវត្ថិភាព កុំអោយបង្កជាជំងឺពេលធ្វើការស្រាវជ្រាវ
៣. ទាញយកភាគខ្លះនៃវីរុសចេញ ៖ ដើម្បីយកមកធ្វើវ៉ាក់សាំង ភាគខ្លះនៃវីរុសអាចញាំងអោយប្រពន្ធការពារមនុស្សផលិតអង្គបដិបក្ខដើម្បីប្រឆាំងវីរុសវិញ

៤. ធ្វើការសិក្សាចាក់សាកល្បងទៅលើអ្នកមានសុខភាពល្អ

៥. ធ្វើការសិក្សាចាក់សាកល្បងអ្នកដែលមានការប្រឈមខ្ពស់
៦. រង់ចាំការទទួលស្គាល់ពីអង្គការថ្នាក់ពិភពលោក

៧. ចែកចាយជាសាធារណះគ្រប់តំបន់