Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្នុងសប្ដាហ៍នេះ កម្ពុជាអាចនឹងមានការប្រែប្រួលអាកាសធាតុខ្លាំងពុំធ្លាប់មាន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភានេះ តំបន់មួយចំនួននៅកម្ពុជា នឹងអាចមានសីតុណ្ហភាពអតិបរមា រហូតដល់ ៤១ អង្សាសេ ហើយក៏អាចមានបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធទាបខ្សោយគ្របដណ្ដប់លើកម្ពុជា។ ដែលអាចបណ្ដាលឱ្យតំបន់មួយចំនួននៅកម្ពុជា មានភ្លៀងធ្លាក់ពីតិច ទៅកម្រិតបង្គួរ ហើយក៏អាចបណ្ដាលឱ្យមានសីតុណ្ហភាពចន្លោះពី ២៤ ដល់ ៤១អង្សាសេផងដែរ។

ដូច្នេះអាស្រ័យស្ថានភាពធាតុអាកាសដូចជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការកើនឡើងនូវសីតុណ្ហភាពដ៏ខ្ពស់បែបនេះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9194358