នៅក្នុងសេចក្តីប្រកាស អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Air Canada លោក Calin Rovinescu បានបញ្ជាក់ថា «យើងកំពុងស្ថិត នៅក្នុងដំណាក់កាលដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃអាកាសចរណ៍ស៊ីវិល។
កាលពីថ្ងៃទី៤ ខែឧសភា ក្រុមហ៊ុននេះបានប្រកាសខាតបង់ប្រាក់ រហូតដល់ទៅ១ពាន់លានកាណាដា CAD (ប្រមាណ៧១០លានដុល្លារអាមេរិក) ដោយសារតែការផ្អាកហោះហើរ បណ្តាលមកពីកូវីដ១៩។
ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Air Canada ខាតបង់ទឹកប្រាក់ ១០៤៩ លានដុល្លារកាណាដា ។ ក្នុងរយៈដូចគ្នា នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនទទួលបានប្រាក់ចំណូល៣៤៥លានដុល្លារកាណដា ។
លោក Calin Rovinescu អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានបញ្ជាក់ថា «យើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ ដោយសារតែច្បាប់បិទទ្វារប្រទេស កាណាដា និងប្រទេសជាច្រើន នៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់ឆ្លងកូវីដ១ »។ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍នានា នៅលើពិភពលោក ក៏រងផលប៉ះពាល់ដូចគ្នានេះដែរ៕ ប្រែសម្រួលដោយ៖ MEO