Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បន្តគ្មានការប្រែប្រួល

ភ្នំពេញ៖ បន្តគ្មានអ្នកឆ្លងកូវីដ១៩ ចំនួន ២៣ថ្ងៃជាប់ៗគ្នា និងក៏មិនមានករណីព្យាបាលជាសះស្បើយ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០កាលពីម្សិលមិញនេះ។ នេះបើយោងតាមក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១២០នាក់ ស្មើរនឹង ៩៨,៣៦ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៤៩នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ២ នាក់ទៀតប៉ុណ្ណោះ ដោយកំពុងដាក់ព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។

សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃ៥ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១២០នាក់ ដោយគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9194276