ពាក្យចរចាមអារ៉ាមទាំងឡាយជុំវិញមេដឹកនាំ គីម ជុងអ៊ុន នាពេលកន្លងមកគឺ មានប្រភពចេញពីតំណាងរាស្ត្រកូរ៉េខាងត្បូង ដើមកំណើតកូរ៉េខាងជើង ២រូប។ នៅពេលនេះ តំណាងរាស្ត្រទាំងពីររូបបានសុំទោសជាសាធារណៈហើយ ពាក់ព័ន្ធ គីម ជុងអ៊ុន។
តាមប្រភពព័ត៌មានពីកូរ៉េខាងត្បូង លោក Yong Ho អតីតមន្ត្រីការបរទេស កាន់តំណែងជាអគ្គរដ្ឋទូតប្រចាំ នៅប្រទេសអង់គ្លេស បានសុំទោស ក្រោយពេលលោកទទួលរងការថ្កោលទោស ពីមហាជនដែលនិយាយព័ត៌មានខ្វះការពិត ពាក់ព័ន្ធនឹងស្ថានភាព សុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន។
កាលពីថ្ងៃទី៤ ខែឧសភា លោក Ji Seong ho មន្ត្រីកូរ៉េខាងត្បូង ដើមកំណើតកូរ៉េខាងជើង ១រូបទៀត ក៏បានសុំទោស ជាសាធារណៈ ដោយពេលមុន លោកបាននិយាយថា «ខ្ញុំប្រាកដ ៩៩ភាគរយថា មេដឹកនាំ គីម ជុងអ៊ុន បានទទួលមរណភាព ។
តំណាងរាស្ត្រទាំងពីររូបខាងលើ បានធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង ពីព័ត៌មានមិនពិត ហើយទាមទារឲ្យសុំទោសជាសាធារណៈ ។ សកម្មភាពខាងលើបានកើតឡើង ក្រោយពេលមេដឹកាំ គីម ជុងអ៊ុន បានបង្ហាញវត្តមាន ក្នុងពិធីសម្ពោធរោងចក្រជីកសិកម្ម ដោយមានសុខភាពល្អប្រសើរ គ្មានអ្វីខុសប្រក្រតីឡើយ ។ ប្រសិនបើលោកវះកាត់នោះ គឺមិនអាចបង្ហាញខ្លួនបានឡើយ៕ ប្រែសម្រួលដោយ៖ MEO