Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Taylor Swift ផ្ញើលិខិតនិងអំណោយទៅគិលានុប្បដ្ឋាយិកាប្រយុទ្ធនៅជួរមុខនៃវីរុសកូរ៉ូណា

តារាចម្រៀង Taylor Swift បានថ្លែងអំណរគុណដោយផ្ទាល់ដល់អ្នកគាំទ្រម្នាក់ដែលធ្វើការនៅជួរមុខក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងវីរុសកូរ៉ូណា (Covid-19) ដោយបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅថ្ងៃទី ៣ ខែឧសភា Taylor Swift បានផ្ញើកញ្ចប់មួយដែលពោរពេញទៅដោយទំនិញអាល់ប៊ុមចុងក្រោយរបស់នាងគឺ Lover ទៅកាន់ Whitney Hilton។ តារាប៉ុបវ័យ ៣០ ឆ្នាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រម្នាក់ឈ្មោះ Whitney Hilton មានការភ្ញាក់ផ្អើលនឹងបានបង្ហោះសារទទួលបានកាដូនៅថ្ងៃខួបកំណើតគម្រប់ ៣០ ឆ្នាំរបស់នាងដើម្បីថ្លែងអំណរគុណនិងប្រាប់នាងពីការ “ដឹងគុណ” ចំពោះការខិតខំប្រឹងប្រែងវីរភាពរបស់នាងក្នុងពេលមានវិបត្តិសុខភាព។

នៅក្នុងលិខិតដែលព័ទ្ធជុំវិញស៊ុមមួយ Taylor បានសរសេរថា «ខ្ញុំចង់ផ្ញើអំណោយខ្លះៗមកឲ្យអ្នកហើយចង់អោយអ្នកដឹងថាខ្ញុំដឹងគុណចំពោះអ្នក។ ខ្ញុំមិនអាចអរគុណអ្នកគ្រប់គ្រាន់សម្រាប់ការប្រថុយជីវិតរបស់អ្នកដើម្បីជួយមនុស្សនិងសម្រាប់ការផ្សព្វផ្សាយសារលឺខ្លាំងដែលមនុស្សត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំងនេះទេ»។ បន្ទាប់មក Taylor បានបង្ហាញថានាងមានគម្រោងអរគុណដល់ Whitney ដោយផ្ទាល់។ នាងបានបន្ថែមទៀតថា «ខ្ញុំបានឃើញរូបថតរបស់អ្នកពីការសម្តែងរបស់ខ្ញុំផងដែរ។ សូមអរគុណចំពោះការមកចូលរួម! ខ្ញុំចង់ឱបអ្នកនៅលើកក្រោយហើយអរគុណអ្នកដោយផ្ទាល់។ ដោយក្តីស្រឡាញ់និងការកោតសរសើរ Taylor»។

Taylor ធ្លាប់បានបរិច្ចាគដល់អ្នកគាំទ្រដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុក្នុងកំឡុងពេលមានវិបត្តិសុខភាពហើយកាលពីមុននាងបាននិយាយថានាងចង់ជួយច្រើនជាងនេះទៅទៀតព្រោះនាងមានសេចក្ដីស្ងើចសរសើរចំពោះការងារដែលបានធ្វើដោយអ្នកជំនាញវេជ្ជសាស្ត្រនិងបុគ្គលិកសុខាភិបាល៕

from: https://tnaot.com/km/m/detail/article/9194159