Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះអាវុធកែច្នៃ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗទាំងកំពុងដេកលក់

បុរសម្នាក់ប្រើប្រាស់អាវុធកែច្នៃរាលកៃ បណ្តាលឱ្យផ្ទុះត្រូវចំដើមទ្រូងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ កាលពីវេលាម៉ោង ១៧និង២០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមកពីព្រៃហើយឡើងដេកលើផ្ទះ បានកាន់ដាក់កាំភ្លើងកែច្នៃ (ឆ្នុកដូង) មកជាមួយ ដោយមានម្តាយ និងប្អូនប្រុសនៅលើផ្ទះជាមួយ លុះមួយសន្ទុះក្រោយមកក៏បានឮសម្លេងផ្ទុះកាំភ្លើង ស្រាប់តែម្តាយស្ទុះរត់ពីចង្ក្រានបាយទៅមើល ក៏ឃើញជនរងគ្រោះដេកស្លាប់ដោយមានស្នាមគ្រាប់កាំភ្លើងត្រូវចំដើមទ្រូងខាងឆ្វេង។

ជនរងគ្រោះមានឈ្មោះ តេង សុគុណ ហៅ ជ្រឹម ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារផ្ទុះអាវុធកែច្នៃពិតប្រាកដមែន ទើបប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9193930