នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នេះមានករណីពលករខ្មែរម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងដោយមិនដឹងមូលហេតុ ស្ថិតក្នុងស្រុកមឿងផាត់តាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ។
សាកសពមានឈ្មោះ អិត ភេទប្រុស មានស្រុកកំណើតនៅភូមិចែងអង្ករ ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ភ្លាមៗក្រោយពីបានដឹងដំណឹង ក្រុមគ្រូពេទ្យបានចុះមកពិនិត្យ និងប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ដោយបញ្ជូនតាមច្រកអន្តរជាតិប៉ោយប៉ែត៕ ដោយ ៖ សុង យូ