Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Willian ថាចង់ផ្លាស់ទៅក្លិបណាក៏បានដែរ!

កីឡាករខ្សែបម្រើ Willian សញ្ជាតិប្រេស៊ីលបានសារភាពថារូបគេនឹងមិនមានបញ្ហាក្នុងការផ្លាស់ទៅកាន់ក្លិប Arsenal និង Tottenham Hotspur ដែលដៃគូប្រជែងរបស់ក្រុមតោខៀវ Chelsea ឡើយ ប្រសិនបើពិតជាមានការចាកចេញពីទឹកដី Stamford Bridge នៅរដូវក្តៅនេះមែន។ នេះបើយោងតាមគេហទំព័រ Goal បានចុះផ្សាយ។

ការស្នាក់នៅរយៈពេល ៧ ឆ្នាំរបស់ Willian នៅឯកីឡដ្ឋាន Stamford Bridge អាចឈានជិតដល់ពេលកំណត់ ក្រោយកិច្ចសន្យាជាមួយក្លិបជិតអស់សុពលភាពនៅចុងខែមិថុនាខាងមុខ។

យ៉ាងណាមិញ ក្លិបបាល់ទាត់ Arsenal និង Spurs ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិប្រេស៊ីលរូបនេះក្នុងការផ្ទេរដោយឥតគិតថ្លៃ ខណៈពេលដែល Liverpool និង Newcastle ក៏ត្រូវបានគេជឿជាក់ថាមានចំណាប់អារម្មណ៍ដូចគ្នាទៅលើ Willian ។

ក្នុងអំឡុងពេលលេងនៅ Chelsea ខ្សែបម្រើ Willian ធ្លាប់ជួយឱ្យក្លិបឈ្នះពានរង្វាន់លីគកំពូលរបស់ប្រទេស អង់គ្លេស នៃក្របខណ្ឌ Premier League ចំនួន ២ រដូវកាលព្រមទាំងពានរង្វាន់ជាច្រើនទៀតផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9193707