Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពូកែអស់ភ្លើងច្រើនពេក! Mick Baromvudh ស៊ូបែកញើសអង្គុយក្រៅផ្ទះ ដើម្បីកាត់បន្ថយថ្លៃអគ្គីសនី

បន្ទាប់ពីបានបង្ហាញការហួសចិត្ត ក្រោយទទួលបានវិក្ក័យប័ត្រថ្លៃភ្លើងកាលពីខែមុនឡើងខ្ពស់ហួសស្មាន ស្រាប់តែថ្មីៗនេះ តារា​ស​ម្ដែង​ថៃ​ល្បី​ឈ្មោះ​ច្រើន​តែដើរតួបែបកំប្លែង លោក Mick Baromvudh បានសម្រេចចិត្តជ្រើសរើសវិធីធម្មជាតិដោយខ្លួនឯង ដើម្បី​សន្សំ​សំចៃ​អគ្គិ​សនី​នៅ​ក្នុង​ផ្ទះ​។

វិធីសំចៃភ្លើងរបស់ Mick គឺខ្លួនលោកផ្ទាល់សុខចិត្តចេញមកអង្គុយនៅខាងក្រៅផ្ទះរាល់ថ្ងៃ រហូតត្រូវបែកញើសពេញខ្លួន ហើយ​លោក​បាន​បើក​ម៉ា​ស៊ីន​ត្រជាក់​ក្នុង​ផ្ទះ​តែ​មួយ​បន្ទប់ប៉ុណ្ណោះសម្រាប់ភរិយា និងកូនរបស់លោក។ ក្រោយពីធ្វើបែបនេះ Mick បាន​ឲ្យ​ដឹង​ថា ​លោក​នឹង​រង់​ចាំ​មើលវិក័យប័ត្រនៅពេលបន្ទាប់ តើទៅជាយ៉ាងណាវិញ។

គួរបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតារាថៃ Mick ត្រូវធ្វើបែបនេះ ក៏ព្រោះតែកាលពីខែមុន ថ្លៃភ្លើងនៅផ្ទះរបស់លោក បាន​លោត​ហក់​ឡើង​ខ្ពស់​មិន​ធម្មតា ​រហូតដល់ទៅជាង១ម៉ឺនបាត ពោលលើសពីសព្វមួយដង ធ្វើឲ្យ​តារា​ប្រុសរូបនេះ​ធ្លាប់បាន​សម្លែង​ការ​ហួស​​​ចិត្ត​​ជា​​ខ្លាំង​​នៅ​លើ​អ៊ីន​ស្តា​ក្រាម ​កាលពីពេលកន្លងទៅ៕

from: https://tnaot.com/km/m/detail/article/9193025