Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្បិត​មាន​វិបត្តិ​កូវីដ១៩ តែ Apple បែរ​ជា​បំបែក​កំណត់ត្រា​ធំៗ ៥ មិន​ធ្លាប់​មាន

ទន្ទឹម​នឹង​ស្ថានភាព​នៃ​វីរុស​កូវីដ១៩ ​បន្ត​ញាំញី​ពិភពលោក ក៏​រុញ​ឲ្យ​ស្ថាប័ន​ឬ​ក្រុមហ៊ុន​ជា​ច្រើន​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​ទាញ​ផល​ចំណេញ​មិន​តិច​នោះ​ដែរ ​ក្នុង​អំឡុង​ពេល​ផ្ទុះ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ។

ក្រុមហ៊ុន Apple ក៏​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ឯ​ទៀត ដែល​ទទួល​លាភ​ធំ​នៅ​អំឡុង​ពេល​កូវីដ១៩ លើ​ផ្នែក​សេវាកម្ម​ជា​ពិសេស។ មាន​កំណត់ត្រា​ធំៗ ៥ ដែល​ក្រុមហ៊ុន​យក្ស​អាមេរិក​ទើប​តែ​បំបែក​បាន​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ៖

ការ​កើន​ឡើង​ខ្លាំង​នៃ​ចំណូល​ពី App Store

សន្ទុះ​នៃ​ចំណូល​ចេញ​ពី App Store បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​និង​មិន​ធ្លាប់​មាន​ពី​មុន​មក ទាំង​ការ​ចំណាយ​របស់​អតិថិជន​លើ In-App Purchase និង Subscription។

ចំណូល​ពី Apple Services កើន​ឡើង​មិន​ធ្លាប់​មាន

សម្រាប់​ប្រភេទ​សេវាកម្ម​របស់ Apple មាន​ដូច​ជា iTunes, Apple Music, iCloud ឬ Apple Pay ជា​ដើម។ មាន​ការ​កើន​ឡើង​ប្រមាណ ១៧ ភាគរយ ដោយ​ចំណូល​ទទួល​បាន​ពី​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ មាន​ត្រឹម ១១,៥ ពាន់​លាន​ដុល្លារ តែ​ឆ្នាំ​ ២០២០ នេះ​លោត​ដល់ ១៣,៣ ពាន់​លាន​ដុល្លារ​ឯ​ណោះ ខណៈ​តួ​លេខ​អ្នក​ប្រើប្រាស់​សរុប​មាន​ ៥១៥ លាន​នាក់​ហើយ។

កម្មវិធី Apple News កើន​អ្នក​ប្រើ​ដល់ ១២៥ លាន​នាក់​ប្រចាំ​ខែ

តាម​របាយការណ៍​ពី​នាយក​ប្រតិបត្តិ​លោក Tim Cook បាន​អះអាង​ថា​កម្មវិធី​តាមដាន​ព័ត៌មាន Apple News បាន​បង្កើត​កំណត់ត្រា​តួ​លេខ​ថ្មី​នៃ​អ្នក​តាមដាន​ប្រចាំ​ខែ​ឡើង​ដល់ ១២៥ លាន​នាក់​ហើយ។Subscription ​នៃ​កម្មវិធី​ខាង​ក្រៅ​លើ​ឧបករណ៍ Apple កើនឡើង

ទន្ទឹម​នឹង​ការ​សម្ងំ​នៅ​ផ្ទះ​ជា​ប្រចាំ រុញ​ឲ្យ​អ្នក​ប្រើប្រាស់​រមែង​ទាញ​យក​កម្មវិធី​កម្សាន្ត​ឬ​ការ​ទស្សនា​ភាពយន្ត​អ្វី​ជា​ដើម។ របាយការណ៍​នា​ត្រីមាស​ទី ២ ឆ្នាំ ២០២០ ការ​ត​ភ្ជាប់​គម្រោង​ទៅ​កម្មវិធី​ដំឡើង​ពី​ខាង​ក្រៅ (ឧទាហរណ៍៖ Netflix) មាន​ការ​កើន​ឡើង​ខ្ពស់​ដល់​ទៅ ៣០ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់។

FaceTimes និង iMessge ផ្តើម​មាន​អ្នក​ប្រើ​ខ្លាំង​ឡើង

មនុស្ស​បាន​តម្រូវ​ឲ្យ​ធ្វើការ​ពី​ផ្ទះ ហើយ​ការ​ទំនាក់ទំនង​តាម Online គឺ​ជា​រឿង​ចាំ​បាច់​មួយ​ក្នុង​ស្ថានភាព​ពេល​នេះ។ ការ​ប្រើប្រាស់​កម្មវិធី iMessage និង FaceTimes ដែល​មាន​ស្រាប់​លើ​ឧបករណ៍​របស់ Apple ក៏​មាន​កំណើន​យ៉ាង​ច្រើន​លើសលប់​ផង​ដែរ៕

from: https://tnaot.com/km/m/detail/article/9193016