Motorola Edge+ 5G បានប្រកាសចេញជាផ្លូវការកាលពី ២សប្ដាហ៍មុន ដែលនឹងត្រូវលក់លើទីផ្សារសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៤ ខែឧសភា ជាមួយតម្លៃ ៩៩៩,៩៩ដុល្លារ។
មានតម្លៃថ្លៃមែនពិត ប៉ុន្តែក្នុងប្រអប់របស់ Motorola Edge+ មានខ្វះខាតរបស់សំខាន់មួយគឺកាសត្រចៀក ដោយនៅក្នុងប្រអប់របស់វាមានតែឆ្នាំងសាក, ខ្សែ USB Type-C, សៀវភៅណែនាំ និងឧបករណ៍ចាក់ស៊ីមកាតប៉ុណ្ណោះ។
ប្រៀបធៀបនឹងស្មាតហ្វូនដទៃភាគច្រើនគឺសុទ្ធតែមានផ្ដល់ជូននូវកាសស្ដាប់ក្នុងប្រអប់ដូចជាត្រកូល Galaxy S20, ត្រកូល iPhone 11 និងត្រកូល OnePlus 8។ ប៉ុន្តែ LG (LG V60 ThingQ 5G) និង Google ក៏ជាក្រុមហ៊ុនមួយដែលមិនមានផ្ដល់កាសស្ដាប់ក្នុងប្រអប់ដែរ៕