Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាសម្តែង ឈុំ វត្តី ចូលរោងការជាមួយគូដណ្តឹង លាភាពនៅលីវក្នុងថ្ងៃនេះហើយ

នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ តារាសម្តែងរូបស្រស់សោភាកញ្ញា ឈុំ វត្តី បានចូលរោងការតាមប្រពៃណីលាភាពនៅលីវ ជាមួយគូដណ្តឹងបណ្តូលចិត្តប្រកបដោយភាពសប្បាយរីករាយ។

គេសង្កេតឃើញថា ទិដ្ឋភាពពិធីមង្គលការ ឈុំ វត្តី​ និងគូស្នេហ៍ពិតជាមានភាពអធិកអធមណាស់ ដែលមានការរៀបចំផ្កាភ្ញីដ៏ស្រស់បំព្រង និងវត្តមានអញ្ចើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយសទាំងក្នុង​ និងក្រៅសិល្បៈ ជាពិសេសអ្នកកំដរសុទ្ធតែតារាល្បីៗ និងស្អាតៗស្រស់សង្ហាទាំងអស់។

គួរបញ្ជាក់ថាអ្នក​កំដរ​ទាំង​ខាង​ប្រុស​ខាង​ស្រី​ដែល​មាន​រូប​រាង​ស្រស់​សោភា​រួម​មាន លោក ប៉ែន ភ័ក្រ្ដសុធារិទ្ធ លោក ចន តារា លោក រ៉េណូ កញ្ញា រចនា រ៉ាវ៉ាឌី និង​កញ្ញា ម៉ូកតា៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9192987