លោក Boris Johnson បានបញ្ជាក់ថា ដោយសារគ្រូពេទ្យ សម្រេចចិត្តបានល្អទើបជួយសង្គ្រោះអាយុជីវិតរបស់លោកផុតពីក្តីស្លាប់ដោយកូវីដ១៩។ ដើម្បីអរគុណ លោក Johnson បានបញ្ជាក់ថា«ខ្ញុំអរគុណគ្រូពេទ្យខាងលើមួយជីវិត» ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris johnson បានប្រកាសនៅលើបណ្តាញសង្គម នៅរូបភាពកូនប្រុសរបស់លោក និងឈ្មោះកូនប្រុសសំណព្វ។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៤ខែឧសភា បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson និងភរិយាមិនទាន់រៀបការរបស់លោក គឺលោកស្រី Carrie Symonds បានសម្រេចដាក់ឈ្មោះកូនប្រុស សំណព្វរបស់ខ្លួនថាWilfred Lawrie Nicholas ដែលជាឈ្មោះគ្រូពេទ្យពីររូបដែលបានព្យាបាលជំងឺកូវីដ១៩ ឲ្យលោក បានជាសះស្បើយមកជួបកូនប្រុស។ ការដាក់ឈ្មោះកូនគឺជាការអរគុណដល់គ្រូពេទ្យទាំងពីររូបផងដែរ។
លោកស្រី Carrie Symonds ដែលជាភិរិយារបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ឈមោះកូនប្រុស គឺយកតាមជីតា នាយករដ្មន្ត្រី Boris Johnson គឺលោកWilfred និងជីតាមរបស់លោកស្រី Carrie គឺលោក Lawrie និងឈ្មោះគ្រូពេទ្យ ពីររូបដែលមានឈ្មោះnick Price និង Nick Hart ដូច្នេះទើបសម្រេចដាក់ឈ្មោះ Wilfred Lawrie Nicholas៕ ប្រែសម្រួលដោយ៖MEO