Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករម្នាក់ លេងបានតែ១នាទី ក៏ឈ្នះពានលីគជាមួយ PSG ដែរ

កីឡាករ Jese Rodriguez បានឈ្នះនូវមេដាយនៃពានលីគជាមួយក្រុម Paris Saint Germain បើទោះបីជារូបគេលេងបានត្រឹម១នាទី ឲ្យក្លឹបនេះក៏ដោយ។

អតីតកីឡាកររបស់ក្រុមជម្រើសជាតិអេស្ប៉ាញនេះ បានលេងឲ្យក្លឹបក្នុងការប្រកួតលីគបានចំនួន១នាទីប៉ុណ្ណោះ កាលពីខែសីហាឆ្នាំមុន មុនពេលត្រូវក្លឹបដាក់ឲ្យក្រុម Sporting ខ្ចីជើងកាលពីខែកញ្ញាកន្លងទៅ។

មិនដូចលីគដ៏ទៃដូចជា Premier League ដែលតម្រូវឲ្យកីឡាករយ៉ាងហោចណាស់ក៏បង្ហាញខ្លួនចំនួន៥ប្រកួតដែរ ដើម្បីឈ្នះពានជាមួយក្លឹបដែលគេលេងឲ្យ, ក្នុងលីគបារាំងមិនបានកំណត់បែបច្នេះនោះទេ, ដូច្នេះ Jese ក៏ត្រូវបានឈ្នះមេដាយជាមួយ PSG ផងដែរ បើទោះលេងបានត្រឹម១នាទីជាមួយក្លឹបក៏ដោយ។

សូមបញ្ជាក់ថា លីគកំពូលបារាំងត្រូវកំណត់បញ្ចប់ដែលបានប្រកាសកាលពីសប្ដាហ៍មុន និងកំណត់ឲ្យ PSG ជាម្ចាស់ជើងឯកលីគ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9192973